Connect with us

សន្តិសុខសង្គម

ករណី​បាញ់​សម្លាប់​ខ្លួន​នៅជិតផ្លូវ ៦០ ម៉ែត្រ​ ជនរងគ្រោះ​ជាអតីតមន្ត្រី​នគរបាល​ និង មានជំងឺបាក់ទឹកចិត្ត

បានផុស

នៅ

អតីតមន្រ្តីនគរបាលម្នាក់ មានជំងឺបាក់ទឹកចិត្ត និង ជំងឺប្រចាំកាយ បានសម្រេចចិត្តយកកាំភ្លើងបាញ់បញ្ចប់ជីវិតខ្លួនឯង ស្លាប់ក្រោយផ្សាររាត្រី ៦០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៥ និង ២០ នាទី​ព្រឹក ថ្ងៃ​ទី​ ១៨​ ខែ​ឧសភា​ ឆ្នាំ​ ២០២៦​ ស្ថិត​ក្បែរ​ផ្លូវ​ ៦០ ម៉ែត្រ ​(ក្រោយ​ផ្សារ​រាត្រី​ ៦០ ម៉ែត្រ​)​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពពីសាច់ញាតិបានលើកឡើងថា បុរសវ័យចំណាស់ខាងលើនេះ មានជំងឺប្រចាំកាយ ក៏ដូចមានជំងឺបាក់ទឹកចិត្តថែមទៀត។ មុនពេលជនរងគ្រោះជិះម៉ូតូអាគុយចេញមកក្រៅ គាត់បានសរសេរសំបុត្រផ្ដាំផ្ញើ ឲ្យអ្នកផ្ទះចាំយកសពរបស់គាត់ធ្វើបុណ្យឲ្យផង រួចក៏ជិះចេញមកក្រៅបាត់តែម្តង។ រហូតទាល់តែមានសមត្ថកិច្ចទាក់ទងមក ទើបគាត់មកដល់ឃើញឪពុករបស់ខ្លួនស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ និង ​ធ្វើលិខិត​ប្រគល់​សព​ជូនសាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម