Connect with us

ព័ត៌មានអន្ដរជាតិ

​​យ៉ាងហោច​ ២នាក់ស្លាប់​ និង ៧ ០០០​នាក់ ត្រូវជម្លៀស​​ ព្រមទាំង​បាក់​អគារ​ ១៣ខ្នង ក្នុង​គ្រោះ​​រញ្ជួយ​ដី​​នៅ​ចិន​

បានផុស

នៅ

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.២រ៉ិចទ័រ នៅ​តំបន់ Guangxi ភាគ​និរតី​ប្រទេសចិន ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹកថ្ងៃចន្ទ​នេះ​ បាន​សម្លាប់មនុស្ស​យ៉ាងហោច​ណាស់​២​នាក់ និង​បង្ខំ​ជម្លៀស​​​​ពល​រដ្ឋ​​ជាង ៧ ០០០នាក់ ​​ក្នុងទីក្រុង Liuzhou ខណៈប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅ​តែបន្ត ហើយ​អាជ្ញាធរ​ព្រមាន​រំខាន​ដល់ការដឹក​ជញ្ជូន​។

ចំនួន​អ្នក​ស្លាប់​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជាក់ ប៉ុន្តែ​ម្នាក់ទៀតនៅតែបាត់​ខ្លួន ​ហើយ​មាន​មនុស្ស ៤នាក់​​ត្រូវ​បញ្ជូនទៅមន្ទីរ​ពេទ្យ ទោះ​បីជាគ្មាននរណា​ម្នាក់ក្នុងចំណោមពួកគេ​មានរបួសធ្ងន់ធ្ងរដល់អាយុជីវិត​ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ CCTV និងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។

បាក់​អគារ​នៅ​ចិន​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋ CCTV បាន​កំណត់អត្តសញ្ញាណអ្នក​ស្លាប់ថា​ អ្នក​ទាំង​ពីរ​ជាគូស្នេហ៍​និង​គ្នា​ បុរសអាយុ ៦៣ឆ្នាំ និងស្ត្រី​អាយុ ៥៣ឆ្នាំ។ មិន​តែ​ប៉ុណ្ណោះ​ ​អគារចំនួន ១៣ បាន​ដួលរលំ​នៅព្រឹកថ្ងៃចន្ទ។

វីដេអូមួយ​ចេញផ្សាយដោយ​ CCTV បង្ហាញ​ថា​មនុស្ស​កំពុងរត់គេចខ្លួនចេញ​ពីអគារខ្ពស់ៗ និងគំនរ​បាក់បែកនៅជាប់​នឹងផ្ទះ​​ត្រូវបាន​បំផ្លាញ​។ ខណៈ​អាជ្ញា​ធរ​​នៅ​តែ​ត្រួត​ពិនិត្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក​ ដែល​រំខាន​ដល់ការដឹកជញ្ជូននៅ​តំបន់​នោះ​។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលើក​ឡើង​ថា ការ​ទំនាក់ទំនង ប្រព័ន្ធ​ខ្សែ​ភ្លើង ការផ្គត់ផ្គង់ទឹក ឧស្ម័ន និងចរាចរណ៍នៅក្នុងតំបន់​ដែល​រងផលប៉ះ​ពាល់​នៅ​ដំណើរ​ការធម្មតា​៕

សម្រួល៖​ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម