ព័ត៌មានអន្ដរជាតិ
មិនមែនតែ ទីក្រុង បាងកក ទេ! ខេត្តថៃ ៣ទៀត ក៏ញ័រ ដោយសាររញ្ជួយដីដែរ
នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មនុស្សម្នា នាំគ្នារត់ប្រសាច ចេញពីអគារ ទាំងព្រលឹងចុងសក់ មកកកកុញតាមផ្លូវ នៅបាងកក ព្រោះឥទ្ធិពលរញ្ជួយដី ដែលមានចំណុចកណ្តាល ក្នុងប្រទេសមីយ៉ាន់ម៉ា ឯណោះ។

យ៉ាងណា ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ មិនមែនប៉ះពាល់ត្រឹមបាងកកទេ វាក៏ធ្វើឲ្យញ័រដល់ខេត្តថៃ ចំនួន ៣ទៀតផងដែរ។
យោងតាមកាសែត Bangkok Post ដែលដកស្រង់សេចក្តីប្រកាស របស់ទីភ្នាក់ងារ តាមដានគ្រោះរញ្ជួយដីថៃ, ឥទ្ធិពលនៃគ្រោះរញ្ជួយដីនេះ ធ្វើឲ្យញ័រដល់ខេត្ត Chiang Mai, Lampang និង Nonthaburi។
ទីភ្នាក់ងារនេះ អះអាងថា ខ្លួនទទួលសេចក្តីរាយការណ៍ រហូតដល់ទៅ ៤០ អំពីរំញ័រនៅក្នុងខេត្តទាំង៣ ប៉ុន្តែមិនជះឥទ្ធិពលធ្ងន់ធ្ងរ ឬបណ្តាលឲ្យមានជនរងគ្រោះ និងខូចខាតអ្វីទេ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីថៃ កំពុងញាប់ដៃញាប់ជើង ចុះទៅពិនិត្យតាមទីតាំងដែលគេរាយការណ៍ និងបន្តតាមដានស្ថានភាព យ៉ាងយកចិត្តទុកដាក់។
សូមជម្រាបជាថ្មី រញ្ជួយដីនេះ មានកម្រិត ៥.៣រ៉ិចទ័រ កើតឡើងនៅជិតឆ្នេរខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
វាមានជម្រៅ ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយប្រហែល ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


