ព័ត៌មានជាតិ
ក្រុមការងារបច្ចេកទេសមកពីក្រសួងស្ថាប័នពាក់ព័ន្ធបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួង បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៥០នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ក្នុងកម្រិតបច្ចេកទេស ជាពិសេសត្រង់ចំណុចដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្ដល់ធាតុចូល ដើម្បីធានាសង្គតិភាពនៃបទប្បញ្ញត្តិច្បាប់។

នាឱកាសនោះ លោក ហួត ស៊ីនាដ បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំសេចក្តីព្រាង «ច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ» ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងឧត្តមានុវត្តន៍នៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសអភិវឌ្ឍន៍ដែលបញ្ជាទិញទំនិញពីកម្ពុជា។ លោកបានបន្ថែមថា ច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារផ្ដោតសំខាន់លើការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត លើកកម្ពស់បរិយាកាសការងារល្អ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។

ទន្ទឹមនេះ លោក ក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីកាតព្វកិច្ចរបស់កម្ពុជាពាក់ព័ន្ធនឹងការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ និងប្តេជ្ញាបន្តចូលរួមពិនិត្យ និងផ្តល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


