ព័ត៌មានជាតិ
លោកស្រី ខែក កែមាលី ស៊ីសូដា ទទួលបានមេដាយឯកអគ្គរាជទូតឆ្នើម ពីប្រទេសចិន
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោកស្រី ខែក កែមាលី ស៊ីសូដា ទទួលបានមេដាយឯកអគ្គរាជទូតឆ្នើមពីរដ្ឋាភិបាលចិន ដែលមេដាយនេះ ត្រូវបានប្រគល់ដោយផ្ទាល់ពីលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

ពិធីបំពាក់មេដាយ ត្រូវបានធ្វើជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងរដ្ឋធានីប៉េកាំង ដែលនេះជាការប្រគល់មេដាយការទូតឆ្នើមជាលើកដំបូង ដោយរដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសបានប្រគល់ដល់អតីតឯកអគ្គរដ្ឋទូតចំនួន៨រូប ដែលធ្លាប់បានបំពេញបេសកកម្មការទូតនៅចិន។
បុគ្គលដែលទទួលបានមេដាយនោះ ក្រៅពីលោកស្រី ខែក កែមាលី ស៊ីសូដា ដែលអតីតឯកអគ្គរាជទូតកម្ពុជា ក៏មានមកពីរុស្ស៊ី ប៉ាគីស្ថាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអ៊ូឌីត ឆាដ កូឡុំប៊ី និងអ៊ុយរ៉ាហ្គាយ។

ក្រសួងការបរទេសចិន បានឱ្យដឹងថា មេដាយនេះ គឺដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំនៅប្រទេសចិន ដែលកន្លងមក បានរួមចំណែកយ៉ាងឧត្តុង្គឧត្តមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះលោកស្រី ខែក កែមាលី ស៊ីសូដា ដែលទទួលបានមេដាយការទូតឆ្នើម ដែលផ្តល់ដោយក្រសួងការបរទេសចិន។

«អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកស្រី ខែក កែមាលី ស៊ីសូដា បានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ គ្រឿងឥស្សរយយសខាងលើនេះមិនត្រឹមតែជាការបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមចំណែកផ្នែកការទូតរបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញដ៏រស់រវើកចំពោះមិត្តភាពដែកថែបជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិនផងដែរ»។ លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះ។
គួរជម្រាបថា លោកស្រី ខែក កែមាលី ស៊ីសូដា ដែលអតីតគឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចិន បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ។ លោកស្រី បានកាន់តួនាទីជាឯកអគ្គរាជទូតនេះជាច្រើនរហូតដល់ឆ្នាំ២០២៤ តួនាទីនេះត្រូវបានជំនួសដោយលោកស្រី សឿង រដ្ឋចាវី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


