កីឡា
ផែនការធំ ៣ សម្រាប់អនាគតបាល់ទាត់កម្ពុជា ខណៈអ្នកពាក់ព័ន្ធបំផុសស្មារតីឆ្នាំ ២០៤៦
កាលពីប៉ុន្មានថ្ងៃមុន ថ្នាក់ដឹកនាំ កីឡាករ អ្នកគាំទ្រ និងអ្នកពាក់ព័ន្ធបានបង្ហាញសារនៅតាមបណ្តាញទំនាក់ទំនងសង្គមដោយសរសេរថា «ដើម្បីបាល់ទាត់កម្ពុជា ឆ្នាំ ២០៤៦» ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន។

មហាជនមួយចំនួនបានដឹងការពិតស្ថិតនៅពីក្រោយចលនាបំផុសស្មារតីដើម្បីអនាគតបាល់ទាត់កម្ពុជា ប៉ុន្តែក៏មានអ្នកខ្លះមិនទាន់យល់ច្បាស់ដែរ។ រឿងនេះត្រូវបានគេដឹងថា ផ្តើមចេញពីលោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ហើយលោកបានពាក់អាវយឹតដោយសរសេរអក្សរ«២០៤៦»។ ក្រោយមក ក៏មានការបង្ហោះសារព្រោងព្រាតតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គម។
នេះគ្រាន់តែជាសារបំផុសស្មារតីឲ្យអ្នកពាក់ព័ន្ធឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់សម្រាប់អនាគតបាល់ទាត់កម្ពុជា។ តាមពិតទៅ រឿងនេះជាផែនការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ប្រហែលជា ២ ឆ្នាំមុនមកម្ល៉េះ។ កាលណោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ផែនការខេត្តមួយមានក្រុមបាល់ទាត់មួយ និងកីឡដ្ឋានបាល់ទាត់ស្តង់ដាមួយដើម្បីនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈានទៅដល់ជុំចុងក្រោយបាល់ទាត់ពិភពលោក FIFA World Cup។

កាន់តែជាក់ច្បាស់ទៀតនោះ ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីខែមីនា ឆ្នាំ ២០២៦ លោក សៅ សុខា ប្រធានសហព័ន្ធបានថ្លែងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់គោលដៅសំខាន់ចំនួន ៣។ គោលដៅសំខាន់ទាំង៣ គឺទី១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងឯកអាស៊ាន ASEAN Championship នៅឆ្នាំ ២០២៨ ឬ ២០៣០, ទី២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឡើងដល់ជុំចុងក្រោយ ជើងឯកអាស៊ី AFC Asian Cup នៅឆ្នាំ ២០៣២ និងទី៣ ឡើងដល់ជុំចុងក្រោយជើងឯកពិភពលោក ឆ្នាំ ២០៤២ ឬ ២០៤៦។

តាមរយៈគោលដៅធំ ៣ ខាងលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវយកចិត្តដាក់ និងមានផែនការច្បាស់លាស់រាប់ចាប់តាំងពីការអភិវឌ្ឍយុវជនទាំងជម្រើសជាតិ និងក្លិបឯកជន ការពង្រឹងគុណភាពប្រកួតថ្នាក់ខេត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

រយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយ ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកើតមានជាច្រើន និងស្ទើរគ្រប់ទីកន្លែងមានទីលានបាល់ទាត់។ ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់សំខាន់ៗមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ កីឡដ្ឋានគោកធ្លក កីឡដ្ឋានរបស់ក្លិបឯកជន ព្រមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាល់បាល់ទាត់ជាច្រើនដូចជា សាលាបាល់ទាត់ជាតិបាទី សាលាបាល់ទាត់មម្រង់ទិស ២៥ ខេត្ត-ក្រុង មជ្ឈមណ្ឌលបណ្តុះបាល់យុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និង អាយអេសអាយ ដង្កោសែនជ័យជាដើម៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


