ព័ត៌មានជាតិ
ស្រុកព្រៃនប់ ជាស្រុកគោលដៅវិនិយោគមានទាំងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាសស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺននាក់
ស្រុកព្រៃនប់ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង ៦ នៃខេត្តព្រះសីហនុ។ ស្រុកនេះមានបណ្តារោងចក្រសហគ្រាសច្រើនជាងគេក្នុងចំណោមក្រុងស្រុកដទៃនៃខេត្តព្រះសីហនុ ជាមួយភាពអំណោយផលនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាងសង់ឆ្លងកាត់យ៉ាងប្រទាក់ក្រឡាពីរាជធានីភ្នំពេញទៅខេត្តតំបន់ឆ្នេរនាភាគនីរតី។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងស្រុកព្រៃនប់បានឲ្យដឹងថា ស្រុកព្រៃនប់មានចម្ងាយ ៤៧ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ ៤ ប្រវែង ៣៥ គ.ម ផ្លូវជាតិលេខ ៣ ប្រវែង ២១,៥គ.ម ផ្លូវរថភ្លើងឆ្លងកាត់ប្រវែង ៣៦គ.ម ផ្លូវល្បឿនលឿនប្រវែង ១១.៥គ.ម វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ប្រវែង ១៤.៦គម។

លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងស្រុកព្រៃនប់
វិសាលភាពរបស់ស្រុកគ្របដណ្តប់ផ្ទៃដីទំហំ ៧៥៩.៧១ គីឡូម៉ែត្រការ៉េ ហើយដែនដីរដ្ឋបាលចែកចេញជា ១០ ឃុំ ស្មើនឹង ៤២ ភូមិ មានប្រជាពលរដ្ឋសរុប ៦៩ ១៣៤ នាក់ ស្មើនឹង ១៥ ៣១៤គ្រួសារ (ជនជាតិខ្មែរឥស្លាមចំនួន ១,៥៨៩ គ្រួសារ មនុស្សសរុប ៥,៨០៨ នាក់ ស្រី៣,០០៥នាក់, ជនជាតិដើមភាគតិចស្ទូចចំនួន ៤១ គ្រួសារ មនុស្សសរុប ១៣៤ នាក់) អាយុ ១៨ ឆ្នាំឡើងចំនួន ៤៣ ៦៦២នាក់។
ដែនដីរដ្ឋបាលស្រុកមានព្រំប្រទល់ខាងជើងទល់នឹងស្រុកកំពង់សីលា ខាងត្បូងទល់នឹងក្រុងកំពង់សោម ខាងកើតទល់នឹងក្រុងបូកគោខេត្តកំពត និងខាងលិចទល់នឹងស្រុកស្ទឹងហាវ។

ស្រុកព្រៃនប់មានតំបន់សេដ្ឋកិច្ចចំនួន ២ កំពុងដំណើរការ គឺតំបន់សេដ្ឋកិច្ចពិសេសចេជាំង ស្ថិតក្នុងឃុំជើងគោ និងតំបន់សេដ្ឋកិច្ចពិសេសហ្គ្រេនបូកគោស្ថិតក្នុងឃុំទឹកថ្លា។ ក្រៅពីតំបន់សេដ្ឋកិច្ចទាំង ២ ក៏មានបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋានតូចធំ នៅតាមបណ្តាឃុំមួយចំនួនកំពុងដំណើរការ សរុបប្រមាណ ១០ រោងចក្រ ដោយបានស្រូបយកកម្លាំងពលកម្មសរុបប្រមាណ ១៥ ៩៧៧នាក់។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍ បានបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ដែលមានទីតាំងស្ថិតក្នុងឃុំសំរុង តាមបណ្តោយវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ប៉ុន្តែមិនទាន់ដំណើរនៅឡើយ។

ស្រុកព្រៃនប់ អាចចាត់ទុកជាស្រុកមួយដែលមានបណ្តារោងចក្រសហគ្រាសច្រើនជាងគេក្នុងចំណោមក្រុងស្រុកដទៃនៃខេត្តព្រះសីហនុ។ ស្រុកនេះជាមូលដ្ឋានដ៏ធំរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលវិនិយោគដាំដុះដំណាំដូងប្រេង មានទីតាំងស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃ ដែលបានមកវិនិយោគតាំងពីក្នុងអំឡុងឆ្នាំ ១៩៩៧ គិតមកដល់បច្ចុប្បន្នដំណើរការបានប្រមាណ ២៩ ឆ្នាំ។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍ បានបញ្ជាក់ថា តាមរយៈវត្តមាន ក្រុមហ៊ុន ម៉ុង ឫទ្ធី បានស្រូបយកកម្លាំងពលកម្មកម្មករជាច្រើនពាន់នាក់ ហើយភាគច្រើនជាប្រជាពលរដ្ឋមានទីលំនៅក្នុងស្រុកព្រៃនប់។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍បន្តថា ការមានរោងចក្រសហគ្រាសច្រើនក្នុងស្រុកគឺជាផ្នែកមួយជួយកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់គ្រួសារឲ្យល្អប្រសើរថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


