ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទាមទារអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ដែលចម្រាញ់រួច «ត្រូវប្រគល់ឱ្យអាមេរិក ឬបំផ្លាញចោលនៅនឹងកន្លែង»
ខណៈសារធាតុអ៊ុយរ៉ាញូមរបស់ទីក្រុងតេហេរ៉ង់ជាប្រធានបទមួយដែលធ្វើឱ្យុការចរចារវាងសរដ្ឋអាមេរិក-អ៊ីរ៉ង់មិនអាចឈានដល់ការបញ្ចប់សង្រ្គាមជិត៣ខែទៅហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងកាលពី ថ្ងៃចន្ទថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់រួចនឹងត្រូវផ្ទេរទៅសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីបំផ្លាញចោលឬបំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំងណាដែលអាចទទួលយក។
យោងតាមភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ បានសរសេរលើបណ្ដាញសង្គម Truth Social ថា៖ « អ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច (ធូលីនុយក្លេអ៊ែរ (Nuclear Dust!)) នឹងត្រូវប្រគល់ជូនសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីនាំយកមកផ្ទះបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវរួមគ្នានិងសម្របសម្រួលជាមួយសាធារណរដ្ឋអ៊ីរ៉ង់ បំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត ដោយគណៈកម្មការថាមពលអាតូមិកឬសមមូលធ្វើជាសាក្សី ចំពោះដំណើរការនេះ»។

សហរដ្ឋអាមេរិកអះអាងជាយូរមកហើយថា អ៊ីរ៉ង់គួរតែរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបោះបង់ចោលឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមដែលកំពុងចម្រាញ់។
បញ្ហានេះនៅតែជាចំណុចជាប់គាំង អំឡុងពេលការចរចាចុងក្រោយបំផុតនៅប្រទេសកាតា ដែលភាគីទាំងពីរកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយដែលនឹងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រមូសឡើងវិញបន្តិចម្តងៗ។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងខែកុម្ភៈ លោក ត្រាំ ណែនាំថា សហរដ្ឋអាមេរិកនឹងយក «ធូលីនុយក្លេអ៊ែរ» របស់អ៊ីរ៉ង់ ដើម្បីបំផ្លាញចោល។ ពីមុនលោកក៏បានពិចារណាដាក់ពង្រាយកងទ័ពជើងគោក ដើម្បីដកអ៊ុយរ៉ាញ៉ូមចេញផងដែរ។
ការបង្ហោះសារនេះកើតឡើង ខណៈការចរចាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ដែលជាប់គាំង កំពុងកាន់តែខិតជិតដល់ទីបញ្ចប់។
កាលពីព្រឹកថ្ងៃចន្ទ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ «ជិតឈានដល់ទីបញ្ចប់ហើយ» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ខណៈទីក្រុងអ៊ីស្លាម៉ាបាដ បានបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


