ព័ត៌មានជាតិ
ACU៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារពីការបោកប្រាស់
អង្គភាពប្រចាំអំពើពុករលួយ (ACU) តាមរយៈសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំបានឱ្យដឹងថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្សពួកបានទទួលស្គាល់ពីការទទួលបានប្រាក់ជាង៩០លានដុល្លារសហរដ្ឋអាម៉េរិកពីការឆបោក។

អង្គភាពប្រចាំអំពើពុករលួយ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)៖«ចេញនៅថ្ងៃទី២៨ ខែឧសភា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។ »។

ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា តាមរយៈលទ្ធផលសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។
ACU បានឱ្យដឹងថា អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទ ពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្រ្តី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណី អ្នកស្រី ភី គិមសុង ភរិយា ជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។
គួរឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


