Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ​នឹង​ក្លាយ​ជា​ប្រទេសផលិតសព្វា​វុធធំ​​ទី​៣​ នៅ​អឺរ៉ុប​ នាពេល​ខ្លី​ខាង​មុខ​​

បានផុស

នៅ

ប្រទេសប៉ូឡូញ​កំពុងស្ថិត​លើគន្លងដ៏រឹងមាំ​មួយ​ ដើម្បីក្លាយជា​ប្រទេសផលិតអាវុធធំជាង​គេមួយនៅអឺរ៉ុប​ខាងកើត។ ដោយមានការ​គាំទ្រ​ ដោយ​​ផ្ទេរ​បច្ចេកវិទ្យា​​សំខាន់ៗ​របស់សហរដ្ឋអាមេរិក និងការ​ផ្តល់​ប្រាក់​កម្ចី​ការពារជាតិ​រាប់សិប​ពាន់លានដុល្លារ​ពីអឺរ៉ុប ទីក្រុងវ៉ាសូវី​កំពុង​ផ្លាស់​ប្តូរ​ពីប្រទេសនាំចូលប្រព័ន្ធ​ការពារ​ជាតិ​​ពី​បរទេស​ទៅ​ជាមជ្ឈមណ្ឌល​ផលិតកម្ម និងផ្គត់ផ្គង់ខ្សែសង្វាក់​ក្នុង​ស្រុក​វិញ​។​

យន្តហោះ​ចម្បាំង​ប៉ូឡូញ។ រូបភាព៖ AN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន​ Politico ចេញ​ផ្សាយ​កាល​ពី​ដើម​ខែឧសភា ឆ្នាំ​២០២៦  មាន​កត្តាជំរុញកំណើន​ផលិត​​កម្ម​​អាវុធ​​នៅ​ប៉ុឡូញ​សំខាន់ៗ ចំនួន​បី​៖

១. កិច្ច​ព្រមព្រៀង​បច្ចេកវិទ្យា និងផលិតកម្មរបស់សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុង​បើកទ្វារឱ្យប្រទេសប៉ូឡូញផ្លាស់ប្តូរពីការទិញ​ឧបករណ៍ដែល​មានស្រាប់ទៅជាការផលិតរួមគ្នាក្នុងស្រុក​។

​ជាពិសេស​ ក្រសួង​ការបរទេសសហរដ្ឋអាមេរិកបាន​អនុម័តបណ្ដោះអាសន្ននូវការផលិត​មីស៊ីល Patriot PAC-3 MSE ក្នុង​ស្រុកក្នុងប្រទេសប៉ូឡូញ។ លើសពីនេះ ក្រុមហ៊ុនអាមេរិក Northrop Grumman កំពុង​សហការ​ជាមួយក្រុមការពារជាតិ​ប៉ូឡូញ ដើម្បីផលិតគ្រាប់កាំភ្លើង​ធំ​រហូត​ដល់ ​១៨០ ០០០គ្រាប់​ ជារៀងរាល់ឆ្នាំ។

២. មូលនិធិអឺរ៉ុប៖ ប្រទេសប៉ូឡូញទទួល​បានប្រាក់កម្ចី​ ជាមួយ​អត្រា​ការប្រាក់​ទាប រហូត​ដល់ ៥២ប៊ីលានដុល្លារ ពីគម្រោង​សកម្មភាព​សន្តិ​សុខ​សម្រាប់​អឺរ៉ុប(SAFE) របស់សហភាពអឺរ៉ុប។

ទីក្រុងវ៉ាសូវី​នឹងប្រើប្រាស់មូលនិធិអឺរ៉ុបមួយ​ចំនួន​ធំ ដើម្បី​វិនិយោគ​លើ​ឧស្សាហកម្មក្នុងស្រុក ដោយ​ផ្តោតលើ ដ្រូន​ ពង្រឹង​សមត្ថភាព​ប្រឆាំង​ដ្រូន​ និងគ្រាប់រំសេវដែលមានភាពជាក់លាក់​ខ្ពស់​រយៈ​ចម្ងាយ​ឆ្ងាយ។

៣. ការចំណាយលើការការពារជាតិខ្ពស់បំផុតមិនធ្លាប់មាន៖ ប្រទេស​ប៉ូឡូញចំណាយ​​ជិត​៥% នៃ​ផលិតផលក្នុងស្រុកសរុប​សម្រាប់​វិស័យ​ការពារជាតិ​ ​ដែល​សមាមាត្រខ្ពស់បំផុត​ក្នុងចំណោមប្រទេស​សមាជិក​ណាតូទាំង​អស់។

​​អ្នក​ជំនាញព្យាករណ៍​ថា ការផ្ទេរ​បច្ចេកវិទ្យានិងខ្សែសង្វាក់​ផលិតកម្ម​ដ៏​ធំ​ទាំងនេះ​អាច​ចាត់​ថ្នាក់​ប្រទេសប៉ូឡូញ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​សព្វាវុធ​កំពូល​ទាំងបី ឬ៤របស់​អឺរ៉ុប នា​ពេលអនាគតដ៏ខ្លីខាងមុខ៕

សម្រួល៖ ណឺ​ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម