Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពង្រឹងការងារត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តបាត់ដំបង

បានផុស

នៅ

អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងនាព្រឹកថ្ងៃសៅរ៍នេះបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមក្នុងការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឯ​ទីស្នាក់​ការគណបក្សខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ សម្ដេច ស ខេង បានណែនាំឱ្យគណៈអចិន្ត្រៃយ៍គណបក្សខេត្តបាត់ដំបង ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានា​របស់​គណបក្ស​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានាក្នុងខេត្ត។ ម្យ៉ាងទៀត គឺជាសេនាធិការក្នុងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះទៅ​កាន់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេច បន្តថា ក្រុមការងារ និងគណបក្សក្រុងស្រុកឃុំសង្កាត់ ក៏ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្ស​រៀង​ខ្លួន​ ដើម្បី​ធ្វើ​ជា​សេនាធិការ​ទាំង​ក្នុង​ការងារគណបក្ស និងក្នុងការងារបោះឆ្នោតរបស់គណបក្ស។

ក្នុង​នាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា សម្តេច ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះ​ឆ្នោត​នៅ​ថ្នាក់​ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ សម្តេច សង្ឃឹមថា ក្រុមការងារទាំងអស់នឹងបន្តពង្រឹងនូវការប្តេជ្ញា​ចិត្ត​រួម​គ្នា ​ដើម្បី​នាំ​មក​នូវ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជូនគណបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម