Connect with us

សន្តិសុខសង្គម

រយៈ​ពេល​២ថ្ងៃ​ ប្រតិបត្តិការ​បង្ក្រាបបទ​ល្មើស​គ្រឿងញៀន កម្លាំង​ជំនាញឃាត់​មនុស្ស​ប្រុស​ស្រី​​១១នាក់​ បញ្ជូនទៅ​តុលាការ​

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកបង្ក្រាបបទល្មើស​គ្រឿងញៀនបានធើ្វការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីជា ច្រើនអ្នក ជាមុខសញ្ញា​ពាក់​ព័ន្ធ​បទ​ល្មើស​ផលិត​កែ​ឆ្នៃ​ រក្សា​ទុក​ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់ បញ្ជូលទៅកាន់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់ លោកនាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ដោយ​មាន​ការ​សម្របសម្រួល​ពី ​លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​និងដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​​ សុិន​ដេត ​ស្នង​ការ​រង​ផែន​ការ​ងារ​នគរបាលប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ប៉ោយប៉ែត​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៨,២៩​ ខែឧសភា​ ឆ្នាំ​២០២៦ ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់ ​ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​៨នាក់​ និង​ជនជាតិ​ថៃ​ចំនួន​៣នាក់​ ស្រី​១នាក់ ​ពាក់​ព័ន្ធ​បទ​ល្មើស​ផលិត​កែ​ឆ្នៃ​ រក្សា​ទុក​ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ នៅ​ចំនុច​ភូមិ​មិត្ត​ភាព​​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។

លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនជា​ជនជាតិ​ចិន​មាន​ឈ្មោះ​៖ ហុង​ ខុងវៃ(Hong Cong Wei) ភេទ​ប្រុស​, ​វ៉ង​ គិនពិង(Wang Gen Bing)ភេទ​ប្រុស​ , ឡ​ វិន​ ភេទប្រុស , លី​ ហ្វាន់​(Li Fan)​ ភេទ​ប្រុស​, លី​ មិញ​ (Li Minh) ភេទ​ប្រុស​ , ចៅ ជេ(Zhao Jie) ភេទ​ប្រុស​ ,លៀវ​ មិញមៀវ(Liu Ming Miao)ភេទ​ប្រុស​, .ពី​ ចូវ​ ភេទ​ប្រុស​ ។ ជនជាតិ​ថៃ​មាន​ឈ្មោះ​ ៖ គិត​តាផាត​ ចាន់​សាគុណ​ ភេទ​ប្រុស​ , នុន​ ថះវាត់​ ខាំសុីន​ ភេទ​ប្រុស​ , ជិន​ សុថាផា​ ភេទ​ស្រី​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​បាន​បញ្ជាក់​ថា​វត្ថុ​តាង​ដែរ​​ចាប់​បាន​រួម​មាន​៖ ​ម្សៅក្រាមសថ្លា​ ចំនួន៣ថង់​ , ម្សៅម៉ត់ស​ ចំនួន០១ថង់,​ ម្សៅក្រាមសថ្លា​ លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម (Wy)​ ចំនួន២៣កូនថង់​ , សម្បកថង់សម្រាប់ច្រកថ្នាំញៀន​ មួយចំនួនធំ​, កាំភ្លេីងកែឆ្នៃចំនួន១ដេីម,​ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣,​ ឧបករណ៍សម្រាប់ចម្រាញ់​ ផលិតថ្នាំញៀន​មួយចំនួន​ និងឧបករណ៍សម្រាប់ប្រេីប្រាស់ ថ្នាំញៀនមួយចំនួន​ មួករបាំងមុខចំនួន៤។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​១១នាក់​ ​និង​វត្ថុ​តាងត្រូវបាន​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម