ព័ត៌មានជាតិ
កំពង់ចាមជាខេត្តទី១ បញ្ចប់ការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់
«ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទី ១ ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់»។ នេះជាការថ្លែងរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសចូលរួមប្រកាសដាក់ឲ្យប្រើប្រាស់ផែនទីរដ្ឋបាល និងផែនទីប្រើប្រាស់ដីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ក៏មានវត្តមានចូលរួមពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ បានបញ្ជាក់ថា ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនិងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្តនិងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវនិងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ។
លោកសាយ សំអាល់ បានថ្លែងដូច្នេះថា «ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិតនិងសេដ្ឋកិច្ចយើងឱ្យរឹងមាំ»។
លោកឧបនាយករដ្ឋមន្រ្តីបានលើកពីផែនការទៅថ្ងៃមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយGoogle map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។

បើតាមលោក សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងមហាផ្ទៃនិងបណ្តារដ្ឋបាលខេត្ត នឹងបន្តអនុវត្តលើទិសដៅរួមមួយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយនឹងធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


