កីឡា
វឿន ណាវ៉ន ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិបាល់ទាត់លើតុផ្ដើមចេញពីអ្នករើសបាល់ឲ្យគេតាមសួនច្បារ
ម្ចាស់មេដាយមាស និងមេដាយប្រាក់ជើងឯកថ្នាក់ជាតិកីឡាបាល់ទាត់លើតុ ឆ្នាំ២០២៦ កីឡាករ វឿន ណារ៉ន មាននិស្ស័យជាមួយបាល់តាំងពីតូចៗ និងចាប់ផ្ដើមពីអ្នករើសបាល់ឲ្យគេលេងនៅតាមសួនច្បារក្ដាន់ពីររហូតមានឱកាសជាប់ជម្រើសជាតិ។

កីឡាករ វឿន ណាវ៉ន
កីឡាករ វឿន ណាវ៉ន បានឲ្យដឹងថា អំឡុងឆ្នាំ២០១៣ រូបគេគ្រាន់តែជាក្មេងម្នាក់អង្គុយមើលចាស់ៗលេងបាល់ លេងសីដក់ និងចាំជួយរើសបាល់ឲ្យគេនៅម្ដុំសួនច្បារក្ដាន់ពីរតែប៉ុណ្ណោះ។ ដោយចិត្តស្រឡាញ់តាំងពីតូច និងឧស្សារហ៍រើសបាល់ជាច្រើនឆ្នាំទើបរូបគេបានការទុកចិត្តពីចាស់ៗរហូតមានឱកាសហាត់រៀន និងបានចូលលេងបាល់ជាមួយ។
ម្ចាស់មេដាយមាសឆ្នាំ២០២៦ រូបនេះបន្ថែមទៀតថា ដោយសារតែការខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមទើបមានការជួយជ្រោមជ្រែងពីគ្រូចាស់ៗរហូតឲ្យបានចូលហ្វឹកហាត់កីឡាបាល់ទាត់លើតុ និងបានជាប់ជាកីឡាករជម្រើសជាតិដូចពេលនេះ។

កីឡាករ វឿន ណាវ៉ន
កីឡាករវ័យ ២៥ឆ្នាំរូបនេះមិនភ្លេចឡើយគុណបំណាច់របស់លោក ស្រូយ សុវណ្ណារ៉ា ដែលជាគ្រូនៃក្លឹបបាល់ទាត់ We Are DN និងលោកស្រី ងួន ច័ន្ទបរមី គ្រូបង្វឹកជម្រើសជាតិបាល់ទាត់លើតុដែលអ្នកទាំងពីរបានផ្ដល់ឱកាស និងបង្ហាត់បង្រៀនកន្លងមករហូតក្លាយជាកីឡាករអាជីពមួយរូប។ យ៉ាងណាខ្លួននឹងបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីបំពេញនូវចំណុចខ្វះខាតឲ្យក្លាយជាកីឡាករដែលមានសមត្ថភាពល្អអាចប្រជែងមេដាយជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិនៅថ្ងៃខាងមុខនេះ។

ទិដ្ឋភាព ណាវ៉ន ហ្វឹកហាត់នៅក្ដាន់ពីរ
បញ្ជាក់ដែរថា វឿន ណាវ៉ន ជាកីឡាករជម្រើសជាតិកីឡាបាល់ទាត់លើតុ ឆ្នាំ២០២៦ នេះ។ រូបគេទើបតែមានឱកាសជាប់ជម្រើសជាតិនៅឆ្នាំនេះនោះទេ។ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ រូបគេលេងតំណាងក្លឹបក្រសួងមហាផ្ទៃ និងដណ្ដើមបានមេដាយ ២គ្រឿង មាស១ វិញ្ញាសាគូបុរស និងមេដាយប្រាក់១ លើវិញ្ញសាចម្រុះ (បុរស-នារី) ដែលទើបបញ្ចប់កាលពីថ្ងៃទី៣១ ខែឧសភា ២០២៦ នេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ៕






វឿន ណាវ៉ន និងគ្រូ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


