ព័ត៌មានអន្ដរជាតិ
អានុភាពមីស៊ីល BrahMos របស់ឥណ្ឌា ទាក់ចិត្តវៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ចុះកុងត្រាទិញ
មីស៊ីល BrahMos ត្រូវបានប្រជាជាតិអាស៊ីអាគ្នេយ៍វាយតម្លៃខ្ពស់ ព្រោះវាជាមីស៊ីលហោះហើរលឿនបំផុតមួយរបស់ពិភពលោក ដែលធ្វើដំណើរក្នុងល្បឿនជាង ៣ ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង(Mach២.៨ ទៅ ៣.០)។
ល្បឿនដ៏មហិមានេះ រួមផ្សំជាមួយនឹងស្វ័យភាពបាញ់រហ័សនិងសមត្ថភាពហោះរំលងសមុទ្រ ធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់សត្រូវស្ទើរតែមិនអាចស្ទាក់ចាប់បាន។

កាសែត The Diplomat បានចេញផ្សាយដោយពណ៌នាអំពីគុណសម្បត្តិយុទ្ធសាស្ត្រជាក់លាក់ដែលជំរុញមានកិច្ចសន្យាទិញពីប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ «អាស៊ាន» មាន វៀតណាម ហ្វីលីពីននិងឥណ្ឌូណេស៊ី ដែលកំពុងចុះកុងត្រាជាមួយឥណ្ឌា នាំយកមីស៊ីលប្រភេទនេះទុកសម្រាប់វិស័យការពារជាតិរបស់ពួកគេ។
តើ មីស៊ីល BrahMos មានអានុភាពយ៉ាងណាខ្លះ? ខាងក្រោមនេះ ជាការបង្ហាញព័ត៌មានខ្លះៗអំពីអានុភាពនៃអាវុធរបស់របស់ឥណ្ឌា ដែលជាមហាអំណាចនៅអាស៊ីខាងត្បូង និងជាប្រទេសគូប្រជែងរបស់ចិនផងដែរ៖
១. កម្លាំងបំផ្លិចបំផ្លាញដែលមិនអាចប្រៀបផ្ទឹមបាន៖ ដោយសារតែល្បឿនលឿនស្លេវដូចផ្លេកបន្ទោររបស់វា មីស៊ីលនេះមានថាមពលដ៏ធំសម្បើមពេលប៉ះទង្គិច ដែលធ្វើឱ្យវាបំផ្លាញនាវាចម្បាំង ដូចជា រថពាសដែកធន់ធ្ងន់ ឬទីតាំងដីរឹង សូម្បីតែមុនពេលក្បាលគ្រាប់វាផ្ទុះក៏ដោយ។
២. របៀបបាញ់បង្ហោះអាចប្រើប្រាស់បានច្រើនយ៉ាង៖ មីស៊ីល BrahMos អាចត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់ដីគោក អាកាស និងកងទ័ពជើងទឹក ដែលអនុញ្ញាតឱ្យប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៊ី កែសម្រួលមីស៊ីលនេះជាអាគុយប្រឆាំងកប៉ាល់ចល័តដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ។
៣. វិសាលភាពពង្រីក៖ កម្លាំងមីស៊ីល Brahmos នឹងអនុញ្ញាតឱ្យប្រទេសទាំងបីវាយប្រហារគោលដៅលើដីគោក និងដែនសមុទ្រនៅចម្ងាយរហូតដល់ ២៩០គីឡូម៉ែត្រ អាចដាក់គោលដៅដល់តំបន់ដ៏ធំទូលាយនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះឱ្យស្ថិតនៅក្នុងជួរការពារ និងរារាំងរបស់ពួកគេ។
៤. ទម្រង់លាក់ខ្លួន៖ គន្លងហោះហើររបស់វា អាចត្រូវបានលៃតម្រូវជាកម្លាំង រួមទាំងការហោះហើររយៈកម្ពស់ខ្ពស់បន្តដោយដំណាក់កាលចុងក្រោយ ដែលធ្លាក់ទាបដល់កម្ពស់ ៥-១០ម៉ែត្រលើផ្ទៃទឹក ដើម្បីគេចពីការរកឃើញដោយរ៉ាដារបស់សត្រូវ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


