ព័ត៌មានអន្ដរជាតិ
ដ្រូនអត្តឃាតមីយ៉ាន់ម៉ា ហោះចូលដី ថៃ ផ្ទុះស្លាប់ ពលរដ្ឋ ៣នាក់ និងរបួសធ្ងន់ ២នាក់ទៀត
ដ្រូនអត្តឃាតមួយគ្រឿង ដែលហោះពីប្រទេសមីយ៉ាន់ម៉ា ចូលទឹកដីរបស់ថៃ បានផ្ទុះ បណ្តាលឲ្យពលរដ្ឋថៃ ៣នាក់ស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់។

តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុក Phop Phra ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលកំពុងមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ រវាងកងកម្លាំងប្រឆាំង និងទាហានរបស់រដ្ឋាភិបាល។

យោងតាមរបាយការណ៍ ដ្រូនមួយគ្រឿងនេះ បានហោះពីខាងមីយ៉ាន់ម៉ា ហើយក៏ធ្លាក់ក្បែរដើមឈើមួយដើម ក្នុងចម្ការម្ទេសនៃភូមិ Moo 1 ប៉ុន្តែវាមិនបានផ្ទុះភ្លាមៗទេ។
នៅពេលឃើញដ្រូននេះ គ្រួសារមួយបាននាំគ្នាទៅមើល រួចយកដៃប៉ះ ក៏ធ្វើឲ្យដ្រូនផ្ទុះ ស្លាប់មនុស្ស ៣នាក់នៅនឹងកន្លែង រួមមានឪពុកម្តាយ និងកូនប្រុស ខណៈមនុស្ស ២នាក់ទៀតរងរបួសធ្ងន់។

តាមការពិនិត្យ អាជ្ញាធរថៃ សន្និដ្ឋានថា ដ្រូននេះគឺហោះវង្វេង មកពីខាងមីយ៉ាន់ម៉ា ដោយមានផ្ទុកគ្រាប់បែកនៅក្នុងនោះផង។
ទោះបីជាយ៉ាងណា ភ្លាមៗ ថៃ មិនទាន់មានប្រតិកម្មអ្វីជាមួយមីយ៉ាន់ម៉ាទេ ដោយគ្រាន់តែអះអាងថា ខ្លួនកំពុងបើកការស៊ើបអង្កេត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


