ព័ត៌មានអន្ដរជាតិ
អគ្គិភ័យដ៏ធំនៅឥណ្ឌូណេស៊ី បំផ្លាញផ្ទះ ២៥០ខ្នង មនុស្ស៣នាក់របួស និងជម្លៀស ៣០០គ្រួសារ
អគ្គិភ័យដ៏ធំ បានឆាបឆេះតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកុះករមួយកន្លែង កណ្តាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅយប់ថ្ងៃចន្ទ បណ្តាលឱ្យមនុស្សបីនាក់រងរបួស និងគ្រួសាររាប់រយត្រូវជម្លៀស។
យោងតាមសារព័ត៌មានអង់គ្លេស The Independent ផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្រុងហ្សាកាតា បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះនៅម៉ោងប្រហែល ៨:៥៥នាទីយប់ (ម៉ោងក្នុងស្រុក) ក្នុងសង្កាត់ Kebon Kosong ស្រុក Kemayoran រដ្ឋធានីឥណ្ឌូណេស៊ី។

យ៉ាងណាមិញ អគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័សពាសពេញតំបន់មនុស្សរស់នៅច្រើនកុះករ ដោយលេបត្របាក់ផ្ទះរាប់រយខ្នង។ ប៉ូលិសឥណ្ឌូណេស៊ី បានឲ្យដឹងថា អគ្គិភ័យបានបំផ្លាញផ្ទះប្រហែល ២៥០ខ្នង និងជម្លៀសគ្រួសារចំនួន ៣០០គ្រួសារ។
ប៉ូលិសបន្ថែមថា អគ្គិភ័យបានចាប់ផ្តើមឆេះដំបូងលើផ្ទះពីរខ្នងប៉ុណ្ណោះ មុនពេលរាលដាលយ៉ាងឆាប់រហ័សពាសពេញតំបន់ដ៏ធំមួយ។
ប៉ូលិសនៅតំបន់កណ្តាលទីក្រុងហ្សាកាតាបានដាក់ពង្រាយមន្ត្រីចំនួន ២០០នាក់ ដើម្បីជួយដល់ការជម្លៀសនិងធានាសុវត្ថិភាពតំបន់នោះ ខណៈរថយន្តពន្លត់អគ្គិភ័យជាង ២៥គ្រឿងបានប្រយុទ្ធនឹងអណ្តាតភ្លើង។
គួរបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះអស់រយៈពេលជាងពីរម៉ោង មុនពេលក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបាននៅម៉ោងជិត ១១:៣០នាទីយប់។ អាជ្ញាធរថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តពេញមួយយប់ ហើយត្រូវបានបញ្ចប់នៅម៉ោងប្រហែល ៤ព្រឹកថ្ងៃអង្គារ។
វីដេអូពីលើអាកាសបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះពាសពេញតំបន់ធំមួយ ដោយមានផ្សែងក្រាស់ៗហុយលើទីក្រុង។
រូបភាពថតនៅព្រឹកថ្ងៃអង្គារបង្ហាញជួរផ្ទះ និងហាងដែលឆេះអស់ច្រើនខ្នង ខណៈប្រជាជនកំពុងស្វែងរករបស់របរ នៅសល់បន្ទាប់ពីភ្លើងឆេះ។
នាយកដ្ឋានពន្លត់អគ្គិភ័យនិងជួយសង្គ្រោះទីក្រុងហ្សាកាតា និយាយថា អគ្គិភ័យនេះសង្ស័យថាបណ្តាលមកពីការដាច់ចរន្តអគ្គិសនីក្នុងផ្ទះមួយ មុនពេលឆាបឆេះខ្លាំង៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


