កីឡា
កីឡាករ វឿន ណាវ៉ន ដាក់គោលដៅខំប្រឹងឲ្យបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ
ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ និងជាកីឡាករជម្រើសជាតិកីឡាបាល់ទាត់លើតុ វឿន ណាវ៉ន បានដាក់គោលដៅបន្តទៀតគឺនឹងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីក្កោបឱកាសបានចេញទៅប្រកួតលើឆាកអន្តរជាតិ និងដណ្ដើមមេដាយជូនកម្ពុជា។

វឿន ណាវ៉ន និងគ្រូៗ
កីឡាករវ័យ ២៥ឆ្នាំ វឿន ណាវ៉ន បានឲ្យដឹងថា ទើបតែឆ្នាំនេះទេដែលរូបគេជោគជ័យដោយឈ្នះបានមេដាយមាសប្រចាំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ។ បើទោះជាជោគជ័យ និងឈ្នះមេដាយបាន ២គ្រឿងបែបនេះមែន ប៉ុន្តែរូបគេមើលឃើញថាសមត្ថភាពនៅខ្វះខាតច្រើនទៀត។

កីឡាករ វឿន ណាវ៉ន
អ្នកកីឡាដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះបន្ថែមទៀតថា គោលដៅតទៅមុខទៀតនេះគឺត្រូវពង្រឹងសមត្ថភាពបន្ថែម កែប្រែចំណុចខ្វះខាត និងព្យាយាមស្ដាប់តាមដំបូលន្មានគ្រូដើម្បីមានភាពរីកចម្រើនឈានទទួលបានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ រូបគេមានក្ដីស្រមៃចង់ឈ្នះមេដាយអន្តរជាតិបន្តទៀតជូនប្រទេសកម្ពុជា។

សកម្មភាពហាត់លេងនៅសួនក្ដាន់ពីរ
បញ្ជាក់ដែរថា តាមរយៈការតស៊ូខំប្រឹងប្រែង និងស្រឡាញ់កីឡាពិតប្រាកដរបស់ វឿន ណាវ៉ន បានធ្វើឲ្យរូបគេប្រែពីអ្នករើសបាល់តាមសួនច្បារក្លាយជាកីឡាករបាល់ទាត់លើតុមួយរូប និងជាប់ជម្រើសជាតិទៀតផង។ ថ្មីៗនេះរូបគេបានឈ្នះមេដាយ ២គ្រឿងក្នុងការប្រកួតជើងឯកថ្នាក់ជាតិលើប្រភេទកីឡាបាល់ទាត់លើតុ។ វឿន ណាវ៉ន ដុះចេញពីការអាណិតស្រឡាញ់ និងផ្ដល់ឱកាសរបស់ក្រុមបាល់ទាត់ WE ARE DN នៅសួនច្បារក្ដាន់ពីរ៕


សកម្មភាពហាត់លេងនៅសួនក្ដាន់ពីរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


