Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងពោធិ៍

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង ក្រុមការងារ មេភូមិ បានដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវលេខ ១១៤k១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា នៅតំបន់ខាងលើមានរោងចក្រ និង បន្ទប់ជួលច្រើន កំណើនកម្មករក៏ច្រើន ដើម្បីទប់ស្កាត់ការជន់លិចនារដូវវស្សា ទើបលោកស្នើសុំលោក អភិបាលខណ្ឌពោធិ៍សែនជ័យ រៀបចំដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋ។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សា អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងហូរចូលប្រព័ន្ធលូ ស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម