ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន រំលឹកអាជ្ញាធរខេត្តកំពង់ធំឱ្យបន្តទប់ស្កាត់បទល្មើសតាមបឹងទន្លេសាប
ថ្លែងក្នុងវេទិកាជួបមន្ត្រីនៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានក្រើនរំលឹកឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកម្លាំងមានសមត្ថកិច្ច រួមគ្នាការពារធនធានធម្មជាតិឱ្យបានគង់វង្ស តាមរយៈការទប់ស្កាត់បទល្មើសខុសច្បាប់នៅតាមបឹងទន្លេសាប។

សម្ដេចតេជោ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ធំ គឺត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសធនធានធម្មជាតិក្នុងបឹងទន្លេសាប ដោយត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។
បន្ថែមពីលើធនធានធម្មជាតិ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងការបង្ក្រាបនូវបទល្មើសផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

ទាក់ទិននឹងបទល្មើសបច្ចេកវិទ្យា សម្ដេចតេជោ បានគូសរំលេចពីសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយសម្ដេចបញ្ជាក់ជាថ្មីថា គ្មានការយោគយល់ណាមួយនោះឡើយចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ ខណៈអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេចតេជោ ថ្លែងទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់ ថា «យើងត្រូវរត់ទៅរកការងារ កុំឱ្យការងាររត់មករកយើង ហើយយើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង»។ សម្ដេចតេជោ នៅតែសង្កត់ធ្ងន់ដល់សារដ៏សំខាន់ដែលរំលឹកឡើងវិញដល់មន្ត្រីទាំងអស់ ជាពិសេសមន្ត្រីនៅតាមមូលដ្ឋាន ថា ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


