កូវីដ-១៩
ឆ្លងៗទៅខ្ញុំមិនខ្វល់ទេសំខាន់បក្សឈ្នះឆ្នោត! ប្រជាជនឥណ្ឌា ចេញមករាំកកកុញពេញដងផ្លូវ អបអរជ័យជម្នះ (មានវីដេអូ)
“យើងរីករាយ បើទោះបីជាពួកយើងឆ្លងជំងឺកូវីដ-១៩ក៏ដោយ យើងមិនខ្វល់ទេ យើងនៅតែបន្តការអបអររបស់យើង”។ នេះជាសម្តីរបស់ស្រ្តីជនជាតិឥណ្ឌាម្នាក់ ដែលចេញមកអបអរតាមដងផ្លូវបន្ទាប់ពីគណបក្សរបស់នាងឈ្នះការបោះឆ្នោតរដ្ឋដ៏សំខាន់។
ប្រជាជនឥណ្ឌាបានរាំពេញដងផ្លូវកាលពីថ្ងៃអាទិត្យ ខណៈលទ្ធផលនៃការបោះឆ្នោតរដ្ឋចំនួន៥ត្រូវបានប្រកាស ចំពេលមានការឆ្លងរាលដាលនិងស្លាប់កាន់តែច្រើនឡើង ដោយសារជំងឺកូវីដ-១៩។
រដ្ឋឥណ្ឌាចំនួន៥ បានប្រកាសឈ្មោះអ្នកឈ្នះនៃការបោះឆ្នោត ដែលធ្វើឡើងកាលពីខែមីនានិងមេសា។ ការបោះឆ្នោតនោះ ត្រូវបានគេមើលឃើញថាជាការធ្វើតេស្តលើសមត្ថភាពរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi និងគណបក្សស្តាំនិយម Bharatiya Janata (BJP) របស់លោក ក្នុងការដោះស្រាយជាមួយវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ។
ការរាប់សន្លឹកឆ្នោតបានធ្វើឡើង ចំពេលវិបត្តិជំងឺឆ្លងនៅប្រទេសឥណ្ឌា បានឈានដល់កំណត់ត្រាថ្មីមួយកាលពីថ្ងៃអាទិត្យ ដោយមានអ្នកស្លាប់ចំនួន ៣,៦៨៩នាក់ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។
អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣៩២,៤៨៨ករណីទៀតកាលពីថ្ងៃអាទិត្យ ដោយនាំឲ្យករណីសរុបកើនដល់ ១៩.៥៦លានករណី។
រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩បានសម្លាប់មនុស្សចំនួន ២១៥,៥៤២នាក់ហើយនៅក្នុងប្រទេសឥណ្ឌា បើទោះបីជាអ្នកជំនាញជឿជាក់ថា ចំនួនជាក់ស្តែងទាំងករណីស្លាប់និងឆ្លង ទំនងជាខ្ពស់ជាងនេះឆ្ងាយក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាយករដ្ឋមន្ត្រីឥណ្ឌា Modi ចាញ់ឆ្នោតនៅរដ្ឋសំខាន់ ចំពេលកូវីដផ្ទុះខ្លាំង

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ