Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ១២​គ្រាប់​ ទៅ​នឹង​អាវុធ ​ជាលើកដំបូង ក្នុង​ប្រវត្តិសាស្រ្ត 

បានផុស

នៅ

ជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តឥណ្ឌា ដែលប្រទេសនេះ ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅ១២គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរឿងនេះ កើតឡើងចំពេលស្ថានការណ៍ពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

(រូប៖ Reuters)

តាមការផ្សាយរបស់ NDTV កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, របាយការណ៍នេះ ត្រូវបានទម្លាយដោយ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) នៃប្រទេសស៊ុយអែត។

យោងតាម SIPRI, នេះគឺជាការផ្លាស់ប្តូរជំហរយោធា ៣៦០ដឺក្រេ របស់ទីក្រុងញូវដែលី ដោយអស់រយៈពេលជាយូរមកហើយ ប្រទេសឥណ្ឌា តែងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដាច់ដោយឡែកពីឧបករណ៍បាញ់បង្ហោះ ក្នុងកំឡុងពេលមានសន្តិភាព ប៉ុន្តែពេលនេះ ឥណ្ឌា បានបំពាក់ក្បាលគ្រាប់ ទៅនឹងអាវុធរួចរាល់ហើយ។

វិទ្យាស្ថាន SIPRI កត់សម្គាល់ថា អាវុធទាំងនេះ ត្រូវបានចាត់ចែងទៅក្នុងប្រព័ន្ធត្រីភាគីនុយក្លេអ៊ែរ ដ៏ទំនើប រួមមានយន្តហោះចម្បាំង មីស៊ីលបាញ់ពីលើដី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

(រូប៖ Reuters)

ក្រុមអ្នកវិភាគមើលឃើញថា នេះមិនមែនជារឿងធម្មតាឡើយ ដែលឥណ្ឌា សុខចិត្តបង្កើតប្រវត្តិសាស្រ្តថ្មី ជាមួយក្បាលគ្រាប់បែបនេះ ហើយជាពិសេសស្របពេល ខ្លួនក៏កំពុងមានជម្លោះជាមួយ ប៉ាគីស្ថាន ផងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាធ្លាប់បញ្ជាក់ហើយថា ស្ថានការណ៍ភូមិសាស្រ្តនយោបាយសកល មានភាពប្រែប្រួល ដូច្នេះគ្រប់យ៉ាង ត្រូវតែត្រៀមលក្ខណៈ។

សូមជម្រាបថា បើយោងតាម SIPRI, ឥណ្ឌា ត្រូវគេប៉ាន់ស្មានថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះ ១៧០ ដល់ ១៨០ គ្រាប់ ពោលគឺចំនួននេះ ប្រហាក់ប្រហែលនឹងប៉ាគីស្ថាន ដែរ ដែលមានប្រហែល ១៧០ គ្រាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម