Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅខេត្តព្រះវិហារ កំពុងត្អូញត្អែររឿងគីឡូភ្លើង​ហក់ឡើងទ្វេរដង

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ បាននិងកំពុងនាំគ្នាត្អូញត្អែររឿងគីឡូភ្លើងហក់ឡើងទ្វេរដង បើធៀបនឹងខែមុនៗ ខណៈពួកគាត់ត្រូវចំណាយថ្លៃសេវាច្រើនមិនធ្លាប់ជួបប្រទះពីមុនមក។ ការលើកឡើងនេះ បានផ្ទុះឡើងនៅមូលដ្ឋានផង និងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគាត់អះអាងស្រដៀងគ្នាថា ការប្រើប្រាស់នៅតែដដែល ឬប្រើតិចជាងមុនផង ប៉ុន្តែវិក្កយបត្របង្ហាញចំនួនគីឡូភ្លើង និងថ្លៃបង់កើនឡើងខ្លាំងខុសប្រក្រតី។ ចំណែកភ្លើងងាកដាច់ៗ ធ្វើឲ្យខូចសម្ភារៈអគ្គិសនីរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ បានលើកឡើងនៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៦ នេះថា ពីធ្លាប់បង់តែប្រមាណ៤០ម៉ឺនរៀល ប៉ុន្តែខែនេះឡើងដល់៨០ម៉ឺនរៀល។ ពលរដ្ឋបន្តថា បើយ៉ាងហ្នឹង ដាច់ខ្យល់ហើយ សម្ភារៈប្រើដដែល តែគីឡូភ្លើងឡើងសាហាវរាល់ខែ។ពលេរដ្ឋលើងឡើងទៀតថា អត់ដឹងនិយាយថាម៉េចទេមួយខែៗរកតែលុយបង់ភ្លើងធ្លាប់តែប្រើអស់ហើយ៧ម៉ឺនរៀលទៅ៨ម៉ឺនរៀល តែឥឡូវជិត២០ម៉ឺនរៀល។

ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅស្រុកជាំក្សាន្ត ក៏បានត្អូញត្អែរថាលក់ដូរមិនសូវដាច់ ហើយភ្លើងឡើងបែបនេះ មានលុយពីណាបង់ឱ្យក្រុមហ៊ុន បើគុណជាពីរបែបនេះ ហើយពួកគាត់ទើបនឹងជួបវិបត្តិសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា រកលុយមិនបានទេ។

ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី ០៩ ខែមិថុនា កន្លងទៅ ក្រុមហ៊ុនអគ្គិសនីព្រះវិហារ បានចេញសេចក្តីបំភ្លឺព័ត៌មានថា ដោយមួយរយះពេលចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ ទើបធ្វើអោយមានការដាច់ចរន្តអគ្គិសនីញឹកញាប់ពីខ្សែបណ្តាញបញ្ជូនរងនៅលើ អូតូទ្វារចរន្តលេខ៥ ពីអនុស្ថានីយព្រះវិហារ។ បន្ទាប់ពីអាកាសធាតុបានស្ងប់ភ្លៀង ក្រុមការងារបច្ចេសទេសខាងបញ្ជូនរងធ្វើការតភ្ជាប់អគ្គិសនីជូនអតិថិជនប្រើប្រាស់ជាធម្មតាវិញ។

ទោះជាយ៉ាងនេះក្តី ពលរដ្ឋបញ្ជាក់ថា ការបំភ្លឺរបស់ក្រុមហ៊ុនអគ្គិសនីព្រះវិហារ មិនត្រូវជាមួយខ្លឹមសារនៃការចង់បានរបស់ពួកគាត់នោះទេ គឺជាចេនាគេចវេសពីការពិត។

លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៦នេះថា ករណីនេះលោកនឹងហៅក្រុមហ៊ុនអគ្គិសនីដែលបើកអាជីវកម្មនៅក្នុងខេត្តព្រះវិហារ ទាំងអស់មកជួបគ្នាជាមួយតំណាងពលរដ្ឋ ដើម្បីរកដំណោះស្រាយ នៅថ្ងៃចន្ទ ដើមសប្តាហ៍ខាងមុខនេះ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម