ជីវិតកម្សាន្ដ
លោកស្រី សុភា បុត្រឈរ ប្រកាសជួយ នាយ តាក់ស៊ី ក្រោយឃើញស្ថានភាពជំងឺគួរឱ្យសង្វេគ
ទីបំផុតតារាកំប្លែងជើងចាស់ នាយ តាក់ស៊ី ហាក់មានក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីលោកស្រី សុភា បុត្រឈរ បានប្រកាសចេញមុខជួយឧបត្ថម្ភដល់រូបលោក ក្រោយបានឃើញស្ថានភាពជំងឺដ៏គួរឱ្យសង្វេគ ដែលបណ្តាលឱ្យត្រូវកាត់ម្រាមដៃ និងម្រាមជើងស្ទើរទាំងអស់ ដើម្បីសង្គ្រោះជីវិតពីជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។

កាលពីពេលថ្មីៗកន្លងទៅ នាយ តាក់ស៊ី បានលើកដៃសំពះអំពាវនាវដល់មហាជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួយគាំទ្រដល់ការព្យាបាលរបស់លោក ខណៈដែលជីវភាពកំពុងជួបការលំបាកយ៉ាងខ្លាំង។
ដោយមើលឃើញពីទុក្ខលំបាក និងក្តីអាណិតអាសូរចំពោះតារាកំប្លែងរូបនេះ លោកស្រី សុភា បុត្រឈរ បានបង្ហោះសារតាមបណ្តាញសង្គម ដោយបញ្ជាក់ថា “បានឃើញវីដេអូរបស់បងប្រុសហើយ ពិតជាសង្វេគខ្លាំងណាស់។ ទាំងម្រាមដៃ និងម្រាមជើងត្រូវកាត់ស្ទើរទាំងអស់ ដើម្បីរក្សាជីវិត។ នាងខ្ញុំនឹងឱ្យក្រុមការងារទាក់ទងទៅបងឆាប់ៗនេះ”។

គួរបញ្ជាក់ថា នាយ តាក់ស៊ី បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ រហូតត្រូវកាត់ម្រាមដៃ និងម្រាមជើងមួយចំនួន។ រូបភាពដ៏ឈឺចាប់របស់លោក បានធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-សិល្បការិនីជាច្រើន មានការរន្ធត់ចិត្ត និងអាណិតអាសូរជាខ្លាំង។
តាមការចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញពីស្ថានភាពលំបាករបស់តារាកំប្លែងរូបនេះថា បុរសដែលធ្លាប់នាំសំណើច និងភាពសប្បាយរីករាយជូនទស្សនិកជនទូទាំងប្រទេស បច្ចុប្បន្នកំពុងប្រឈមនឹងជីវភាពដ៏លំបាក និងជំងឺដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យមនុស្សជាច្រើនមានក្តីអាណិត និងជូនពរឱ្យលោកឆាប់ជាសះស្បើយឡើងវិញ៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


