កីឡា
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ប្រកាសពីការរៀបចំការប្រកួតកីឡាចម្រុះជើងឯកកុមារ ឆ្នាំ២០២៦
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មុននេះបានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានសិក្សា សមាគម ក្លឹប អំពីគម្រោងនៃការរៀបចំការប្រកួត «ព្រឹត្តិការណ៍កីឡាចម្រុះជើងឯកកុមារ ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ។

រូបភាពផេកសហព័ន្ធ
នេះបើតាមការបញ្ជាក់ពីសហព័ន្ធវាយកូនឃ្លីលើតុគឺ ព្រឹត្តិការណ៍កីឡាចម្រុះជើងឯកកុមារ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងក្នុងសាលសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ។
ការប្រកួតមានចំនួន ២វិញ្ញាសា
– វិញ្ញាសាឯកត្តជនយុវជន (អាយុមិនលើសពី ១៤ឆ្នាំ)
– វិញ្ញាសាឯកត្តជនយុវនារី (អាយុមិនលើសពី ១៤ឆ្នាំ)។
ចំពោះយុវជន និងយុវនារី ដែលមិនស្ថិតក្រោមគ្រឹះស្ថានសិក្សា សមាគម ក្លិប និងយុវជន យុវនារីបរទេស ក៏អាចចូលរួមប្រកួតបានផងដែរ។

រូបភាពផេកសហព័ន្ធ
គ្រឹះស្ថានសិក្សា សមាគម ក្លិប យុវជន និងយុវនារីទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតសូមពិនិត្យអំពីព័ត៌មានលម្អិត លក្ខខណ្ឌ និងបទបញ្ជាការប្រកួតដូចមានភ្ជាប់ជូនខាងក្រោម។ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ដូច្នេះតាមសេចក្ដីជូនដំណឹងខាងលើនេះប្រសិនបើកុមារា កុមារី ដែលមានកម្រិតអាយុអាចចូលរួមប្រកួត និងមានបំណងចង់បញ្ចេញសមត្ថភាព និងប្រកួតដើម្បីទទួលបានបទពិសោធថ្មីលើប្រភេទកីឡាវាយកូនឃ្លីលើតុនេះអាចទំនាក់ទៅកាន់សហព័ន្ធឲ្យបានតាមកាលបរិច្ឆេត៕


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


