ព័ត៌មានជាតិ
អគ្គលេខាធិការរង UN កោតសរសើរសុន្ទរកថារបស់សម្តេចតេជោហ៊ុន សែន
លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិដែលហៅកាត់ថា UN និងជា ប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះ សុន្ទរកថា ពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់ ជា ត្រីវិស័យជួយដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី ៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ។

លោកស្រីបានលើកឡើងថា Armida Salsiah Alisjahbana បានលើកឡើងថា ទោះបីជាស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យយើងបើកការប្រជុំតាមរយៈប្រព័ន្ធវីដេអូ ប៉ុន្តែអង្គសន្និបាតបានដំណើរការយ៉ាងល្អ និងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែល បានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើក កម្ពស់ភាពធន់និងរឹងមាំរបស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹង វិបត្តិនាពេលអនាគត។

លោកស្រី Armida Salsiah Alisjahbana បានបញ្ជាក់ថា ការសម្រេចចិត្តរបស់សន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀត ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ននៅក្នុងតំបន់។
ជាមួយគ្នានេះ លោកលោកស្រី Armida Salsiah Alisjahbana ក៏បានថ្លែងលើកឡើងស្វាគមន៍ ដោយរីករាយ ចំពោះ ការ ចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និបាត លើកក្រោយៗទៀត ដើម្បីពង្រឹង បន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


