កីឡា
ល្អម្ល៉េះ! អ៊ុយក្រែន បញ្ចប់កំណត់ត្រា ប្រេស៊ីល ខណៈ ជប៉ុន នៅតែមិនទាន់ចាញ់ នៅ Nations League
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន បានបន្តកំណត់ត្រា មិនចាញ់ដោយបានយកឈ្នះក្រុម ស៊ែប៊ី ដោយលទ្ធផល ៣-១ ខណៈក្រុមជម្រើសជាតិ ប្រេស៊ីល បានស្គាល់បរាជ័យជាលើកដំបូង ក្រោមថ្វីដៃរបស់ អ៊ុយក្រែន ដោយលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Volleyball Nations League សប្តាហ៍ទី២ យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦។

ជប៉ុន បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការយកឈ្នះ ស៊ែប៊ី ដោយលទ្ធផល ៣-១។ សិតទី១ និងទី២ ពួកគេ បានយកឈ្នះដោយពិន្ទុដាច់ឆ្ងាយគឺ ២៥-១៧ និង ២៥-១៥ ប៉ុន្តែនៅសិតទី៣ ស៊ែប៊ី បានឈ្នះវិញដោយពិន្ទុ ២២-២៥។ ទោះជាយ៉ាងណា នៅសិតទី៤ ជប៉ុន មិនបន្ធូរដៃឡើយគឺ បានយកឈ្នះដោយពិន្ទុដាច់ឆ្ងាយទៀតគឺ ២៥-១៦។

រហូតដល់ពេលនេះ ជប៉ុន ទទួលបានជ័យជម្នះ ៥ លើកជាប់គ្នាក្នុងនោះ ឈ្នះ ក្រុមមកពីអឺរ៉ុប ៤ និងឈ្នះ ក្រុមអាស៊ី ១ គឺឈ្នះ អ៊ុយក្រែន ៣-០, ឈ្នះ ប៉ូឡូញ ៣-២, ឈ្នះ ចិន ៣-១, ឈ្នះ ស្លូវេនី ៣-១ និងឈ្នះ ស៊ែប៊ី ៣-១។

ចំណែក អ៊ុយក្រែន វិញបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសប្តាហ៍ទី២ តាមរយៈជ័យជម្នះលើ ប្រេស៊ីល ដោយលទ្ធផល ៣-១ គឺសិតទី១ ពិន្ទុ ២៩-២៧, សិតទី២ពិន្ទុ ២២-២៥, សិតទី៣ ពិន្ទុ ២៥-២២ និងសិតទី៤ ពិន្ទុ ២៥-២១។ ឆ្លងកាត់ ៥ ប្រកួត អ៊ុយក្រែន ឈ្នះ ៣ និងចាញ់ ២ គឺចាញ់ ជប៉ុន ៣-០, ឈ្នះ ចិន ៣-១, ឈ្នះ គុយប៉ា ៣-០, ចាញ់ ប៉ូឡូញ ៣-២ និងឈ្នះ ប្រេស៊ីល ៣-១។

ចំណែក ប្រេស៊ីល បានឈ្នះ ៤ និងចាញ់១ គឺឈ្នះ អ៊ីរ៉ង់ ៣-១, ឈ្នះ បែលហ្ស៊ិក ៣-១, ឈ្នះស៊ែប៊ី ៣-០, ឈ្នះ អាហ្សង់ទីន ៣-២ និងចាញ់ អ៊ុយក្រែន ៣-១។

គិតជារួមឆ្លងកាត់ ៥ ប្រកួតដូចគ្នា ត្រឹមយប់ថ្ងៃទី២៤ ខែមិថុន ឆ្នាំ ២០២៦ ជប៉ុន បានក្លាយជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យឡើយ។ ពួករកបាន ១៤ ពិន្ទុ ឈរលេខ១ក្នុងតារាង ខណៈ សហរដ្ឋអាមេរិក លេខ ២ ប្រេស៊ីល លេខ៣ ស្លូវេនី លេខ ៤ ពីការឈ្នះ ៤ និងចាញ់ ១ ដូចគ្នា ហើយ អ៊ីតាលី លេខ ៥ អ៊ុយក្រែន លេខ ៦ និង ប៉ូឡូញ លេខ ៧ ពីការឈ្នះ ៣ និងចាញ់ ២ ដូចគ្នា។

ជាមួយគ្នានេះក៏មានក្រុមមួយចំនួនទៀត បានឈ្នះ ៣ និងចាញ់ ២ ប្រកួតដែលស្ថិតនៅចំណាត់ថ្នាក់ពីលេខ ៨ ដល់ លេខ ១០ ហើយក្រុមដែលឈ្នះ ២ និងចាញ់ ៣ ស្ថិតនៅលេខ ១១ ដល់ ១៣។ ចំណែក កាណាដា អ៊ីរ៉ង់ ចិន និងអាហ្សង់ទីន ទើបឈ្នះបាន ១ ប្រកួតប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ គុយបា មិនទាន់ស្គាល់ជ័យជម្នះឡើយដោយចាញ់ទាំង ៥ ប្រកួត៕

ការប្រកួតសប្តាហ៍ទី២ នឹងបន្តចាប់ពីយប់ថ្ងៃទី២៥ ខែមិថុនា នេះទៀតដោយមានជាច្រើនគូ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


