កីឡា
យ៉ុន ខេមរៈ និយាយចំៗមាន រ៉ុន សុខជា គឺជួយក្រុមបានច្រើនពិសេសនៅជុំទី២ តេជោលីគនេះ
កីឡាករ យ៉ុន ខេមរៈ និយាយថាវត្តមានកីឡាករ រ៉ុន សុខជា នៅជុំទី២ នេះបានជួយក្រុមបានច្រើនរហូតអាចយកឈ្នះលើក្រុមខ្លាំងៗមួយចំនួនដែរ ប៉ុន្តែបើឲ្យស្នងការរាជធានីភ្នំពេញល្អដូចមុនមិនទាន់អាចទេ។

កីឡាករ យ៉ុន ខេមរៈ
ដៃប៉ះសេវ័យក្មេង យ៉ុន ខេមរៈ បានឲ្យដឹងថា ការបានមកជួយក្រុមស្នងការរាជធានីភ្នំពេញវិញរបស់ រ៉ុន សុខជា ធ្វើឲ្យសន្ទុះលេងរបស់ក្រុមហាក់មានភាពស្វាហាប់ និងខ្លាំងឡើងវិញរយៈពេលប៉ុន្មានប្រកួតនេះរហូតអាចឈ្នះក្រុមខ្លាំងៗមួយចំនួនទៀតផង។
យ៉ុន ខេមរៈ បន្ថែមទៀតថា បើទោះជាមាន រ៉ុន សុខជា នៅជុំទី២ និងជួយក្រុមបានច្រើនមែន ប៉ុន្តែស្នងការរាជធានីភ្នំពេញគឺមិនទាន់ល្អដូចពីមុននោះឡើយ។ ដោយសារតែបច្ចុប្បន្ននេះក្រុមបាត់កីឡាករបរទេសំខាន់មួយរូបដែលធ្វើឲ្យការលេងធ្លាក់ទម្រង់ផងដែរ។

កីឡាករ រ៉ុន សុខជា
បញ្ជាក់ដែរថា ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញជាក្រុមឡើងកូដមួយនៅកម្ពុជា និងជាម្ចាស់ពានរង្វាន់សម្ដេចក្រឡាហោម នៅដើមឆ្នាំ២០២៦ នេះ។ បច្ចុប្បន្នក្នុងតេជោលីគ រដូវកាលទី៣ ជុំទី២ នេះក្រុមស្នងការឈរចំណាត់ថ្នាក់លេខ៤ និងមិនទាន់អាចបញ្ជាក់ថានឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១០០% នៅឡើយទេ៕

ក្រុមស្នងការរាជធានីភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


