សេដ្ឋកិច្ច
តម្លៃហាងឆេងមាស ដាំក្បាលចុះនៅជាង ៤ ពាន់ដុល្លារ ក្នុងមួយតមឹ្លង
តម្លៃហាងឆេងមាសបន្តដាំក្បាលចុះនៅ ៤៧៨០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសប្រែប្រួលឡើងចុះ ដោយសារតែតម្រូវការប្រាក់ដុល្លារ និងគោលនយោបាយហិរញ្ញវត្ថុនៅលើពិភពលោក។
លោក ឡុង សំណាង យល់ឃើញថា៖ «លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។
លោក ឡុង សំណាង បញ្ជាក់ថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោកមិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។
លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា តម្លៃមាសធ្លាក់ចុះ ដោយសារតែគោលនយោបាយរបស់លោក Kevin Warsh ខុសពីលោក Jerome Powell ដែលគោលនយោបាយរបស់គាត់គឺធ្វើឱ្យតម្លៃមាស ងាយស្រួលនឹងឡើង ចំណែកឯ លោក Kevin ដាក់គោលនយោបាយមក គាត់ចង់ឱ្យអតិផរណាចុះនៅត្រឹម ២% ខណៈបច្ចុប្បន្ននៅ ៤% ហើយពេលដែលអតិផរណាចុះដល់ ២% គាត់នឹងដំឡើងអត្រាការប្រាក់។ លោកបន្ថែមថា ប្រសិនបើធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ តម្លៃមាសនឹងបន្តតធ្លាក់ចុះទៀត។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៦ មិថុនា ២០២៦ តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៨៤ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


