ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់ ២៣៥នាក់ និងរបួសជាង ៤ ៣០០នាក់ ក្នុងហេតុការណ៍រញ្ជួយដីនៅវ៉េណេស៊ុយអេឡា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវ៉េណេស៊ុយអេឡា លោក Carlos Alvarado បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីពីរដងជាប់គ្នា ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស កាលពីថ្ងៃពុធនោះ បានកើនឡើងដល់ ២៣៥នាក់ហើយ ខណៈអ្នករងរបួស មានរហូតដល់ទៅជាង ៤ ៣០០នាក់ឯណោះ។

តាមការផ្សាយចុះផ្សាយរបស់សារព័ត៌មាន Anadolu នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក Alvarado បានឱ្យដឹងថា ក្នុងចំណោមអ្នករងគ្រោះទាំងអស់ មានមនុស្សជាច្រើនបានបាត់បង់ជីវិត តាំងពីមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយខ្លះទៀតបានស្លាប់ភ្លាមៗ ក្រោយពេលទៅដល់ ដោយសារតែរបួសធ្ងន់ធ្ងរពេក។
ជនរងគ្រោះ និងការខូចខាតភាគច្រើន គឺកើតឡើងនៅក្នុងរដ្ឋ La Guaira ដែលជាតំបន់ឆ្នេរភាគខាងជើង និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ធ្វើដំណើរទៅកាន់រាជធានី Caracas។ គ្រោះថ្នាក់នេះ ក៏បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិ Simon Bolivar នៅក្នុងតំបន់ Maiquetia ត្រូវបិទរហូតមកដល់ពេលនេះ ដោយសារតែអគារព្រលានយន្តហោះរងការខូចខាតរចនាសម្ព័ន្ធយ៉ាងដំណំ។ ដើម្បីដោះស្រាយបញ្ហាចំនួនអ្នករងរបួសច្រើនលើសលប់ អាជ្ញាធរបានចាប់ផ្តើមសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅលើវាលស្រឡះជាច្រើនកន្លែង នៅតាមបណ្តោយឆ្នេរនោះ។
ការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះ គឺបណ្តាលមកពីបាតុភូតរញ្ជួយដីដ៏កម្រម្យ៉ាង ដែលគេហៅថា «រញ្ជួយដីភ្លោះ (seismic doublet)» ពោលគឺមានការរញ្ជួយដីកម្រិតខ្លាំងពីរដង ក្នុងពេលស្ទើរតែដំណាលគ្នានៅកន្លែងតែមួយ។ ព្រឹត្តិការណ៍គួរឱ្យរន្ធត់នេះ បានចាប់ផ្តើមឡើងដោយការរញ្ជួយដីលើកដំបូងកម្រិត ៧.២រ៉ិចទ័រ នៅជិតតំបន់ San Felipe រួចហើយគ្រាន់តែ ៣៩វិនាទីក្រោយមក ក៏មានការរញ្ជួយដីម្តងទៀតដែលខ្លាំងជាងមុន ក្នុងកម្រិត ៧.៥រ៉ិចទ័រ នៅភាគអាគ្នេយ៍នៃតំបន់ Yumare។
ប្រធានសភាជាតិ លោក Jorge Rodriguez បានគូសបញ្ជាក់ថា អាជ្ញាធរក៏បានកត់ត្រានូវការញ័ររញ្ជួយដីតូចៗបន្ទាប់បន្សំជាង ១៣៨ដងទៀត ដែលធ្វើឱ្យបាក់ស្រុតអគារស្នាក់នៅ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរាប់រយកន្លែង រួមទាំងប៉ះពាល់ដល់មន្ទីរពេទ្យក្នុងតំបន់ចំនួនប្រាំបី រហូតត្រូវជម្លៀសអ្នកជំងឺចេញជាបន្ទាន់។
សូមជម្រាបថា បើយោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក តួលេខអ្នកស្លាប់ អាចមានដល់រាប់ពាន់នាក់ និងអាចលើសពី ១០ ០០នាក់ថែមទៀតផង៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


