Connect with us

កីឡា

Ran Takahashi ឡើងឈរលេខ ៣ ជាស្មាត់រកពិន្ទុច្រើនបំផុតនៅ Nations League ២ សប្តាហ៍ដំបូង

បានផុស

នៅ

ស្មាត់របស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន កីឡាករ Ran Takahashi បានបង្ហាញភាពលេចធ្លោកាន់តែខ្លាំង នៅក្នុងការប្រកួតពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Volleyball Nations League 2026 បន្ទាប់ពីបញ្ចប់សប្តាហ៍ទី ២ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ឡើងឈរ Top 3 ជាស្មាត់រកបានពិន្ទុច្រើនជាងគេបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ran Takahshi បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយក្រុមជម្រើសជាតិ ជប៉ុន មិនទាន់ស្គាល់បរាជ័យសោះ នៅក្នុងការប្រកួត ២ សប្តាហ៍កន្លងមក ក្នុង​វគ្គ​សន្សំពិន្ទ​ពាន Nations League 2026។ សប្តាហ៍ទី ១ ក្រុមសាំម៉ូរ៉ៃ ជប៉ុន បានឈ្នះ អ៊ុយក្រែន ៣ សិត ០, ឈ្នះ ប៉ូឡូញ ៣ សិត ២, ឈ្នះ ចិន ៣ សិត ១ និង ឈ្នះ ស្លូវេនី ៣ សិត ១ ខណៈសប្តាហ៍ទី ២ ឈ្នះ ស៊ែប៊ី ៣ សិត ១, ឈ្នះ អ៊ីរ៉ង់ ៣ សិត ១, ឈ្នះ អាមេរិក ៣ សិត ២ និង ឈ្នះ បារាំង ៣ សិត ២។

កាលពីសប្តាហ៍ទី ១ ស្មាត់វ័យ ២៤ ឆ្នាំ កម្ពស់ ១.៨៨ ម៉ែត្រ បានឈរលេខ ៤ ជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុតនៅក្នុងពាន Nations League 2026 ដោយរកបាន ៧៥ ពិន្ទុ។ ឈានមកដល់សប្តាហ៍ទី ២ នេះ Ran បានឡើងមួយចំណាត់ថ្នាក់ទៀត មកឈរលេខ ៣ បន្ទាប់ពីរកបានពិន្ទុសរុបចំនួន ១៥៩ ពិន្ទុ។

គិតត្រឹមពេលនេះ Ran ស្ថិតនៅក្រោមកីឡាករ ២ រូប ក្នុងនោះ ស្មាត់របស់ជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov ឈរលេខ ១ រកបាន ១៩៤ ពិន្ទុ។ ចំណែក ស្មាត់របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Ferre Reggers ឈរលេខ ២ រកបាន ១៩៣ ពិន្ទុ។

គួរបញ្ជាក់ ថា ក្រុមជម្រើសជាតិ ជប៉ុន បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​រួច​រាល់​ហើយ។ សម្រាប់​ការប្រកួតសប្តាហ៍ទី ៣ ដែល​ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​វគ្គ​សន្សំពិន្ទុ​​ ជប៉ុន​ ត្រូវ​លេង​នៅ​ក្នុង​ដី​របស់​ខ្លួន​ដោយ​​​នៅ​​ថ្ងៃទី ១៥ ខែ កក្កដា ជួបក្រុម អ៊ីតាលី, ថ្ងៃទី ១៦ ត្រូវជួប កាណាដា, ថ្ងៃទី ១៧ ត្រូវជួប ប៊ែលហ្ស៊ិក និង​ចុង​ក្រោយ​​ថ្ងៃ​ទី១៩ ជួបក្រុម អាហ្សង់ទីន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម