Connect with us

កីឡា

ក្រុម​នារី​ស្រុក​រមាសហែក និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ជាក្រុម​មិន​ទាន់​ចាញ់​ដូច​គ្នា ក្នុង​ពាន​ស្វាយរៀងខាប់​នារី ត្រឹម​សប្តាហ៍​ទី​៥

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី សសយក ស្រុករមាសហែក និង​ក្រុម​នារី​​ព្រះ​ខ័ន​រាជ​ស្វាយរៀងអាយុ​ ១៦ ឆ្នាំ​ កំពុង​ប្រជែង​គ្នា​ខ្លាំង​ទាំង​ចំនួន​គ្រាប់​បាល់ និង​ចំណាត់​ថ្នាក់​ក្នុង​ពាន​រង្វាន់​ ស្វាយរៀងខាប់ នារី​ លើក​ទី​២ គិត​ត្រឹម​​សប្តាហ៍​ទី​៥ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​ទី ១ ក្រុម​នារី ស្រុក​រមាស​ហែក បាន​យក​ឈ្នះ ក្រុម​នារី  ស្រុក​ស្វាយទាប ៣-១ និង​សប្តាហ៍​ទី​២ ពួក​គេ​បាន​យក​ឈ្នះក្រុម​នារី 2  Brother​ ១៣-១។ នៅ​សប្តាហ៍​ទី​៤ ពួក​គេ​បាន​ឈ្នះ​ក្រុម CRS Sport ៦-២ និង​សប្តាហ៍​ទី​ ៥ ​បាន​យក​ឈ្នះ​ក្រុម​នារីវិទ្យាល័យព្រះ​ពន្លា ៧-០។

ចំណែក ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ ក្រុម​សសយក ស្រុកកំពង់រោទិ៍ ៤-១ ក្នុង​សប្តាហ៍​ទី​១, ឈ្នះក្រុម​ស្រុក​ស្វាយទាប ២-១ ក្នុង​សប្តាហ៍​ទី​២, ឈ្នះក្រុម​វិទ្យាល័យព្រះ​ពន្លា ៤-០ ក្នុង​សប្តាហ៍ទី​៣ និង​ឈ្នះ ក្រុម CRS Sport ៤-០ ក្នុង​សប្តាហ៍​ទី​៥។

គិត​ត្រឹមសប្តាហ៍​ទី៥ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀងអាយុ ១៦​ឆ្នាំ និង​ក្រុម​នារី​ស្រុក​រមាសហែក មាន ១២ ពិន្ទុ ស្មើគ្នា បន្ទាប់​ពី​ឈ្នះ​ទាំង ៤ ប្រកួត​ដូច​គ្នា ប៉ុន្តែ​ក្រុមស្រុក​រមាសហែក​ ឈរ​លេខ ១ ដោយ​សារ​ចំណេញ​គ្រាប់​បាល់​ច្រើន​ជាង ខណៈ​ក្រុម​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរលេខ ២។

សប្តាហ៍​ទី ១

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤​-១ ស្រុក​កំពង់រោទ៍
  • ស្រុករមាសហែក ៣-១ ស្រុក​ស្វាយទាប
  • វិទ្យាល័យ​ព្រះ​ពន្លា ១-៣ CRS Sports

សប្តាហ៍ទី ២

  • ស្រុក​រមាសហែក ១៣-១ 2 Brother
  • វិទ្យាល័យព្រះ​ពន្លា ១-១ ស្រុកកំពង់រោទិ៍
  • ស្រុក​ស្វាយទាប ១-២  ព្រះ​ខ័ន​រាជ​ស្វាយរៀង

សប្តាហ៍​ទី​ ៣

  • វិទ្យាល័យព្រះ​ពន្លា ០-៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • CRS Sport ១-០ 2 Brother
  • ស្រុក​ស្វាយទាប ៣-០  ស្រុកកំពង់រោទិ៍

សប្តាហ៍​ទី ៤

  • CRS Sport ១-០ ស្រុក​ស្វាយទាប
  • CRS Sport ២-៦ ស្រុករមាសហែក
  • ស្រុកកំពង់រោទិ៍​ ០-០ 2 Brother

សប្តាហ៍​ទី ៥

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤-០ CRS Sport
  • 2 Brother ១-៣​ ស្រុក​ស្វាយទាប
  • ស្រុក​រមាសហែក ៧-០ វិទ្យាល័យព្រះ​ពន្លា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម