កីឡា
លោក សាន់ សៅយ៉ាន់ ចង់ឲ្យកូននៅលេងត្រឹម ៥៧គីឡូក្រាមនេះឲ្យបាន ១-២ឆ្នាំទៀតសិនមុនឡើងទម្ងន់
លោក សាន់ សៅយ៉ាន់ ដែលជាឪពុករបស់ សៅយ៉ាន់ វិសាល បន្ទាប់ពីកូនប្រុសប្រកួតជំនួសគេលើប្រភេទទម្ងន់ ៦១គីឡូក្រាមនេះទៅលោកមិនចង់ឲ្យប្រកួតទម្ងន់នេះទៀតទេគឺលេងត្រឹមទម្ងន់ ៥៧គីឡូក្រាមនេះឲ្យបាន ១-២ឆ្នាំសិន។

កីឡាករ សៅយ៉ាន់ វិសាល
គ្រូជម្រើសជាតិផ្នែកឃីកបុកស៊ីង លោក សាន់ សៅយ៉ាន់ បានឲ្យដឹងថា នេះជាលើកទី១ ហើយដែលកូនប្រុសរបស់លោកប្រកួតលើប្រភេទទម្ងន់ ៦១គីឡូក្រាមបែបនេះ។ នេះដោយសារតែរូបគេត្រូវប្រកួតជំនួសកីឡាករ ទូច ដេវីត នោះទេទើបវាយទម្ងន់ថ្មីដូច្នេះ។

សៅយ៉ាន់ វិសាល និងប្អូនៗ
លោក សាន់ សៅយ៉ាន់ បន្ថែមទៀតថា ការលេងទម្ងន់ថ្មី ៦១គីឡូក្រាមនេះរៀងពិបាកបន្តិចហើយសម្រាប់កូនរបស់លោក ព្រោះចាញ់ឆ្អឹង ចាញ់កម្លាំង ដៃគូដោយសារតែរូបគេនៅខ្ចី និងធ្លាប់តែប្រកួតទម្ងន់ស្រាលជាងនេះកន្លងមក។ នៅប្រកួតក្រោយៗលោកឲ្យកូនប្រុសបន្តលេងត្រឹមទម្ងន់ ៥៧គីឡូក្រាមនេះឲ្យមានបទពិសោធច្រើនទៀតសិន និងឲ្យឆ្អឹង ឬមាឌធំរឹងមាំជាដំណាក់កាលៗ។ នៅពេលដែលកូនរបស់លោកមិនអាចធ្វើទម្ងន់ចុះមក ៥៧គីឡូក្រាមវិញបានទើបឲ្យលេងទម្ងន់ថ្មីដល់លេង ៦០គីឡូក្រាមនៅថ្ងៃខាងមុខ។

សៅយ៉ាន់ វិសាល ពេលវាយទម្ងន់ ៦១
បញ្ជាក់ដរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះកីឡាករ សៅយ៉ាន់ វិសាល បានប្រកួតជំនួសគេលើប្រភេទទម្ងន់ ៦១គីឡូក្រាមដោយប៉ះកីឡាករចិន MA ZHENZHAO ។ ការប្រកួតមិត្តភាពនេះផងដែរកូនប្រុសលោក សាន់ សៅយ៉ាន់ បានយកឈ្នះដៃគូដោយពិន្ទុនៅសង្វៀនថោន៕

កីឡាករ សៅយ៉ាន់ វិសាល
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម១៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


