កូវីដ-១៩
កាន់តែធ្ងន់ធ្ងរ ស្រុកអង្គស្នួលមានអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងជាង៥៥០នាក់ អាជ្ញាធរសម្រេចយកសាលា២ទៀតធ្វើជាកន្លែងព្យាបាល
អាជ្ញាធរខេត្តកណ្តាលបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជាមានជំងឺកូវី-១៩ ចំនួន៥៥៣នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយបានចំនួន៦នាក់ប៉ុណ្ណោះ។
ដោយសាររកឃើញករណីវិជ្ជមានកូវីដ១៩កើនឡើងជាបន្តបន្ទាប់រាល់ថ្ងៃ អាជ្ញាធរខេត្តកណ្តាលបានសម្រេចយកសាលាបឋមសិក្សា កុយតិប និងសាលាអនុវិទ្យាល័យបែកចាន បន្ថែមទៀតដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល ។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែឧសភានេះ ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៨៧នាក់ អ្នកឆ្លងថ្មី១៧៥នាក់អ្នកជាសះស្បើយចំនួន៤៨៩នាក់និងអ្នកកំពុងសម្រាកពេទ្យចំនួន៨៩៨នាក់។
ក្នុងឱកាសដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យទីតាំងទាំងពីរថ្មីនេះនៅរសៀលថ្ងៃទី៤ ខែឧសភា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវី-១៩ នៅស្រុកអង្គស្នួលបានកើនឡើងបន្តបន្ទាប់នេះក្រោយពីរកឃើញករណីចម្លងទៅលើកម្មករនិយោជិតនៅក្នុងរោងចក្រចំនួនពីរលើកដំបូង គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្តារម៉ាស្ទ័រ អេន ហ្វ្រែង ស្ថិតក្នុងឃុំពើកនិងរោងចក្រកាត់ដេរសម្លៀក បំពាក់ បូវឃើរ ស្ថិតក្នុងឃុំបែកចានក្នុងចំណោមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែងជើងដែលមានមូលដ្ឋាននៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលចំនួន១១៦រោងចក្រនិងមានកម្មករ-កម្មការិនីធ្វើការជាង៦ម៉ឺននាក់។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះខេត្តកណ្តាលមានកន្លែងសម្រាកព្យាបាលជំងឺកូវីដ១៩ចំនួន៣ទីតាំងរួមមានមន្ទីរពេទ្យបង្អែក្រុងតាខ្មៅ មណ្ឌលព្យាបាលជំងឺកូវីដ១៩ស្រុកកោះធំនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅស្រុកអង្គស្នួល។ ក្រៅពីនេះរដ្ឋបាលខេត្តកំពុងរៀបចំវិទ្យាល័យចំនួន២ទៀតរួមមានវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតស្រុកកណ្តាលស្ទឹងនិងវិទ្យាល័យវឌ្ឍណៈឈូងលាភនៅក្រុងតាខ្មៅធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។
គិតមកដល់បច្ចុប្បន្ន មានភូមិចំនួន៨ហើយ នៃស្រុកអង្គស្នួលដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល ដាក់បម្រាមគោចរ គិតចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះភូមិចំនួន៤ នៃឃុំបែកចានមានដូចជា៖ ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ដើម ត្រូវបានដាក់ជាតំបន់ក្រហម ខណៈភូមិចំនួន៣ទៀត នៃឃុំដដែលនេះ គឺភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវត្រូវបានដាក់ជាតំបន់លឿងទុំ និងភូមិព្រៃពពេល នៃឃុំពើកត្រូវបានដាក់ជាតំបន់លឿង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ