ព័ត៌មានអន្ដរជាតិ
ចិន កាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ម្នាក់ ពីបទស៊ីសំណូកជាង ៣០០លានដុល្លារ
តុលាការក្រុងឆាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសទោសប្រហារជីវិតភ្លាមៗ ដោយគ្មានការលើកលែង ឬពន្យារពេលឡើយ លើលោក យ៉ាង យូលីន (Yang Youlin) ដែលជាអតីតមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុងណានជីង បន្ទាប់ពីរកឃើញថា លោកបានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកកេងប្រវ័ញ្ចលុយរដ្ឋអស់រយៈពេល ៣ទសវត្សរ៍ (ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣) ក្នុងទំហំទឹកប្រាក់មហាសាលរហូតដល់ទៅជាង ២,២១ពាន់លានយ័ន (ប្រហែល ៣២៥លានដុល្លារអាមេរិក)។

តាមការផ្សាយរបស់សារព័ត៌មានចិន SCMP រឿងរ៉ាវពុករលួយនេះ ត្រូវបានចាត់ទុកថាជាករណីធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប ដោយលោក យ៉ាង យូលីន ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន ដូចជា ការទទួលសំណូក ការកេងបន្លំថវិកាជាតិ ការសូកប៉ាន់ ការប្រើប្រាស់អំណាចខុសច្បាប់ និងការលាងលុយកខ្វក់ជាដើម។ ជាទូទៅ នៅក្នុងប្រទេសចិន ជនជាប់ចោទរឿងពុករលួយច្រើនតែទទួលបានការសម្រាលទោស ឬពន្យារពេលអនុវត្តទោសប្រហារជីវិតរយៈពេល ២ឆ្នាំ ប៉ុន្តែសម្រាប់ករណីលោក យ៉ាង គឺតុលាការបានសម្រេចកាត់ទោសប្រហារជីវិតភ្លាមៗតែម្តង ដោយគ្រាន់តែរង់ចាំការពិនិត្យ និងអនុម័តចុងក្រោយពីតុលាការប្រជាជនកំពូលប៉ុណ្ណោះ។
ពេញមួយអាជីពការងាររបស់លោក យ៉ាង យូលីន លោកបានកាន់តំណែងធំៗជាច្រើន នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសំណង់ នៃក្រុងណានជីង។ តុលាការ បានរកឃើញថា លោកបានប្រើប្រាស់អំណាច និងឥទ្ធិពលក្នុងតំណែងទាំងនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនឯកជននានា ក្នុងការទទួលបានគម្រោងសាងសង់ ការផ្តល់ដីធ្លី និងដើមទុនអាជីវកម្ម ជាលាក់កំបាំង ដើម្បីជាការដោះដូរនឹងលុយសំណូកផ្ទាល់ខ្លួន។ នៅក្នុងសវនាការសាធារណៈ លោក យ៉ាង ក៏បានចេញមុខទទួលស្គាល់កំហុស និងបង្ហាញការស្តាយក្រោយយ៉ាងខ្លាំង ចំពោះទង្វើរបស់ខ្លួនផងដែរ ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោក ត្រូវបានតុលាការបង្គាប់ឱ្យរឹបអូសចូលរដ្ឋវិញទាំងអស់។
ការដេញដោល និងកាត់ទោសយ៉ាងធ្ងន់ធ្ងរនេះ គឺធ្វើឡើងនៅក្រោមយុទ្ធនាការកម្ចាត់អំពើពុករលួយទ្រង់ទ្រាយធំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក យ៉ាង យូលីន មិនមែនជាមន្ត្រីជាន់ខ្ពស់ដំបូងឡើយ ដែលត្រូវកាត់ទោសប្រហារជីវិត ដោយសារតែកាលពីឆ្នាំ២០២១ និងឆ្នាំ២០២៤ កន្លងទៅ ក៏មានអតីតមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនទៀត ត្រូវបានកាត់ទោសប្រហារជីវិត និងយកទៅអនុវត្តទោសរួចរាល់ហើយដែរ ក្រោមបទចោទប្រកាន់រឿងពុករលួយស្រដៀងគ្នានេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


