ព័ត៌មានអន្ដរជាតិ
អាមេរិក ទម្លាក់គ្រាប់លើអ៊ីរ៉ង់ «មួយទំហឹង» ក្រោយកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង រងការវាយប្រហារ នៅច្រក Hormuz
ស្ថានការណ៍ប្រែឡើងកម្តៅ និងតានតឹងទៀតហើយ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ «មួយទំហឹង» ម្តងទៀត ទៅលើគោលដៅនានា នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

ទូរទស្សន៍ Sky News បានផ្សាយដោយលើកយកប្រភព ពីបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) ថា កងទ័ពរបស់ខ្លួន បានធ្វើសកម្មភាពនេះ កាលពីរាត្រីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅ នឹងការដែលអ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។
កប៉ាល់ទាំង៣នោះ មានដូចជា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវដ៏ធំ របស់ប្រទេសកាតា ឈ្មោះ Al Rekayyat ដែលត្រូវបានដ្រូនបាញ់ប្រហារ បណ្តាលឲ្យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន។
កប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស ដោតទង់ជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Wedyan ដែលរងការខូចខាតរចនាសម្ព័ន្ធ នៅឆ្នេរសមុទ្រប្រទេសអូម៉ង់ និងកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿងទៀត ដែលរងការវាយប្រហារ ខណៈធ្វើដំណើរចាកចេញពីច្រកសមុទ្រ ប៉ុន្តែព្យាយាមបន្តដំណើរ ទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យ។

CENTCOM បញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារពេញទំហឹងនេះ ជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់ ដែលហ៊ានកំណត់គោលដៅ ប៉ះពាល់ដល់នាវិកជាជនស៊ីវិល។
ក្នុងការវាយប្រហារនោះ អាមេរិក ចាយពេលអស់ជាច្រើនម៉ោង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាស, ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ, ទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស, ទីតាំងមីស៊ីលគ្រូសប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះដ្រូន។
ការផ្ទុះជាច្រើនកន្លែង ត្រូវបានគេឮនៅទូទាំងតំបន់ឆ្នេរសមុទ្រយុទ្ធសាស្ត្រ រួមមានទីក្រុងកំពង់ផែភាគខាងត្បូង Sirik, កោះ Qeshm និងមូលដ្ឋានកងទ័ពជើងទឹកដ៏ធំ គឺ Bandar Abbas។

ជុំវិញរឿងនេះ ក្រសួងការបរទេសអ៊ីរ៉ង់បាន ចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ ដោយចោទទីក្រុងវ៉ាស៊ីនតោនថា បាន «រំលោភបំពានយ៉ាងធ្ងន់ធ្ងរ» ទៅលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីខែមុន ក្នុងបំណងស្វែងរកការបញ្ចប់សង្រ្គាម។
យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់ ប្តេជ្ញាថា ខ្លួននឹងចាត់ រាល់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ខ្លួន៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


