Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសព​កាន់តែច្រើន ដល់​ជាង ៣ ៦០០​នាក់ហើយ ក្រោយ​គ្រោះរញ្ជួយដី​ដ៏មហន្តរាយ នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ស្ថានភាពក្រោយគ្រោះមហន្តរាយរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងតែរងការខូចខាត និងបាត់បង់យ៉ាងធ្ងន់ធ្ងរ ដោយ​យោងតាមការប្រកាសជាផ្លូវការរបស់​​លោក Jorge Rodriguez ដែលជាប្រធានសភាជាតិ តួលេខ​អ្នកបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធម្មជាតិនេះ បានកើនឡើងរហូតដល់ ៣ ៦៨៥នាក់ហើយ ចំណែកឯអ្នករងរបួសមានចំនួនដល់ទៅ ១៦ ៧៤០នាក់។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈព័ត៌មាន ដែលបានបង្ហោះនៅលើបណ្តាញតេឡេក្រាម​របស់លោក Rodriguez ដដែលនោះ បានបង្ហាញទៀតថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានបំផ្លាញផ្ទះសម្បែង និងបន្សល់ទុកប្រជាពលរដ្ឋសរុប ១៧ ៩០៧នាក់ឱ្យធ្លាក់ខ្លួនគ្មានទីជម្រក រស់នៅអនាថា។

គួរបញ្ជាក់​ថា គិតចាប់តាំងពីគ្រោះរញ្ជួយដីភ្លោះដ៏កាចសាហាវ បានវាយប្រហារ កាលពីថ្ងៃទី២៤ ខែមិថុនាមក ប្រទេសវ៉េណេស៊ុយអេឡា បានជួបប្រទះនឹងការរញ្ជួយដីបន្ទាប់បន្សំ ឬហៅថា Aftershocks បន្តកន្ទុយគ្នារហូតដល់ទៅ ១ ០៧៦ដងទៅហើយ ដែលធ្វើឱ្យប្រជាជននៅលើតំបន់នោះរស់នៅទាំងភ័យខ្លាចជាខ្លាំង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម