ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានថា ការលូកដៃដោយផ្ទាល់ពីលោកខាងលិច នឹងធ្វើឱ្យសង្រ្គាមអ៊ុយក្រែនរាលដាលកាន់តែធំ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov លើកឡើងកាលពីថ្ងៃអង្គារ ថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីជាមួយអ៊ុយក្រែន បានវិវត្តទៅជាសង្គ្រាមទ្រង់ទ្រាយធំ ដោយសារតែការចូលរួមដោយផ្ទាល់ពីបណ្តាប្រទេសលោកខាងលិច។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីស្វីស Die Weltwoche នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក Peskov និយាយថា រដ្ឋាភិបាលអឺរ៉ុបកំពុងសាងកំហុសដ៏ធំបំផុត ដោយជឿថា រុស្ស៊ីអាចនឹងត្រូវបរាជ័យជាយុទ្ធសាស្ត្រ។

រុស្ស៊ីក៏ព្រមានថា ការគាំទ្រផ្នែកយោធាជាបន្តបន្ទាប់សម្រាប់អ៊ុយក្រែន ប្រឈមនឹងហានិភ័យនៃការពន្យារពេលសង្គ្រាមជាជាងការនាំមកនូវសន្តិភាព។
លោកលើកឡើងថា៖ « រុស្ស៊ីមានតែម្នាក់ឯង ចំណែករបបក្រុងកៀវបូករួមទាំងប្រទេសអឺរ៉ុបមួយចំនួន ថែមទាំងសហរដ្ឋអាមេរិកទៀត កំពុងផ្គត់ផ្គង់អាវុធរាប់លានតោនដល់អ៊ុយក្រែន។ តើវាជាអ្វី? វាលែងជាប្រតិបត្តិការធម្មតាទៀតហើយ។ វាជាសង្គ្រាម។ វាជាសង្គ្រាមទ្រង់ទ្រាយធំ»។
លោក Peskov ក៏បានចោទប្រកាន់សហភាពអឺរ៉ុបថាបានផ្លាស់ប្តូរពីប្លុកសេដ្ឋកិច្ចទៅជាប្លុកយោធា ដោយនិយាយថា រុស្ស៊ីនឹងចាត់វិធានការបន្ថែម ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនជាការឆ្លើយតប។
លោកក៏បានបដិសេធដែរថា រុស្ស៊ីនឹងមិនទៅបង្កើតសង្គ្រាមលោកលើកទី៣ នោះទេ ដោយសារតែរុស្ស៊ីជាប្រទេសធំ ហើយមានការទទួលខុសត្រូវខ្ពស់ មិនមែនចេះតែទៅបង្កសង្គ្រាមមុននោះឡើយ។
លោកបន្ថែមថា៖ « យើងនឹងធានាសន្តិសុខរបស់យើង។ ប៉ុន្តែយើងនឹងមិនចាប់ផ្តើមសង្គ្រាមលោកលើកទីបីឡើយ»។
ពេលសួរអំពីលទ្ធភាពនៃការកើនឡើងនៃអាវុធនុយក្លេអ៊ែរ លោក Peskov និយាយថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីនៅតែមិនផ្លាស់ប្តូរ ហើយអាវុធនុយក្លេអ៊ែរនឹងត្រូវបានប្រើប្រាស់លុះត្រាតែប្រទេសរុស្ស៊ីពិតជា ត្រូវបានគំរាមកំហែង។
លោកបន្តថា៖ « ប្រសិនបើមានអ្វីមួយ ពិតជាធ្វើឱ្យប៉ះពាល់ដល់រដ្ឋរុស្ស៊ី នោះអាវុធនុយក្លេអ៊ែរនឹងត្រូវបានប្រើប្រាស់។ បើមិនមានអ្វីទេ ក៏មិនប្រើប្រាស់ដែរ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


