ព័ត៌មានអន្ដរជាតិ
ថៃ នៅតែបន្តស្ងាត់មាត់ដូចគេចុក ទោះមីយ៉ាន់ម៉ា បាញ់បោះគ្នា ផ្លាតគ្រាប់ចំផ្ទះពលរដ្ឋថៃក៏ដោយ
ស្ថានការណ៍សង្គ្រាមនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានបន្តឡើងកម្តៅយ៉ាងខ្លាំងនៅរសៀលថ្ងៃទី៨ កក្កដា ឆ្នាំ២០២៦ នេះ ដោយសារការវាយប្រហារគ្នាដ៏សាហាវរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមកងទ័ពប្រឆាំង បណ្តាលឱ្យមានគ្រាប់កាំភ្លើងផ្លាតចូលទឹកដីថៃ បង្កការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Amarin នៅក្នុងសមរភូមិដ៏ក្តៅគគុកនោះ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់ទាំងកាំភ្លើងយន្ត និងម៉ាស៊ីនបាញ់គ្រាប់បែកធុនធ្ងន់ បាញ់ស្រោចទៅលើភូមិឋានរបស់ក្រុមកងទ័ពប្រឆាំង ដែលស្ថិតនៅជាប់នឹងព្រំដែនថៃ បណ្តាលឱ្យកងទ័ពទាំងសងខាងរងរបួស និងបាត់បង់ជីវិតជាច្រើននាក់។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោងនេះ បានបណ្ដាលឱ្យមានគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហោះផ្លាតរំលងខែ្សបន្ទាត់ព្រំដែន ទៅធ្លាក់ចំផ្ទះសម្បែងរបស់ពលរដ្ឋថៃ នៅក្នុងភូមិ Huay Mahawong ស្រុក Mae Sot ខេត្ត Tak យ៉ាងពេញទំហឹង បណ្តាលឱ្យដំបូល និងកញ្ចក់ផ្ទះរបស់ស្រ្តីម្នាក់ឈ្មោះ Sunantha អាយុ ៥៧ឆ្នាំ បែកខ្ទេចខ្ទី និងធ្វើឱ្យអ្នកភូមិរត់ភៀសខ្លួនទាំងព្រលឹងចុងសក់។
ទោះបីជាមានគ្រាប់កាំភ្លើងសង្គ្រាមហោះមកយាយី និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋរបស់ខ្លួនដល់ក្នុងទឹកដីយ៉ាងណាក្តី ក៏ភាគីខាងថៃ រួមមានទាំងកងទ័ព និងអាជ្ញាធរគ្រប់គ្រង បែរជានៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ហ៊ានចាត់វិធានការក្តៅ ឬមានចំណាត់ការតបតណាមួយទៅលើភាគីមីយ៉ាន់ម៉ាទាល់តែសោះ។ ខាងភាគីថៃត្រឹមតែបានចេញមុខមកអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួនរត់រកកន្លែងពួន និងបញ្ជូនកម្លាំងត្រឹមតែដើរល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនតែប៉ុណ្ណោះ ដែលទង្វើនេះ បានបង្កើតជាចម្ងល់យ៉ាងខ្លាំងពីមហាជន ជុំវិញភាពទន់ជ្រាយនៃកិច្ចការពារអធិបតេយ្យភាពជាតិ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


