Connect with us

ព័ត៌មានជាតិ

សាលាតិចណូ បើកឱកាសដល់និស្សិតឆ្នាំសិក្សាថ្មី ១,៤០០នាក់ និងផ្តល់អាហារូបករណ៍ ១០០% ចំនួន ៨០កន្លែង

បានផុស

នៅ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានប្រកាសថា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់មូលដ្ឋាន កម្រិតវិស្វករ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងទទួលនិស្សិតសរុបចំនួន ១,៤០០នាក់។

ក្នុងនោះ វិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០% ចំនួន ៨០កន្លែង តាមនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីនេះ ក៏មានអាហារូបករណ៍បញ្ចុះថ្លៃសិក្សាសម្រាប់និស្សិតនារី និងអាហារូបករណ៍ពីស្ថាប័នសាធារណៈ និងឯកជនផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតជូនដំណឹងរបស់វិទ្យាស្ថាន បញ្ជាក់ថា ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ កញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយប្រឡងលើមុខវិជ្ជា គណិតវិទ្យា តក្កវិទ្យា និងរូបវិទ្យា-គីមីវិទ្យា ខណៈកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ទើបបិទបញ្ចប់។

កាលបរិច្ឆេទទទួលពាក្យ និងកន្លែងទទួលពាក្យ
– បេក្ខជនដែលបានដាក់ពាក្យសុំធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពីវិទ្យាល័យ តាមនីតិវិធីកំណត់ ដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវមកបង្ហាញខ្លួននៅ វ.ប.ក. ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយភ្ជាប់មកជាមួយនូវ សលាកប័ត្រឯកត្តជន ចេញដោយវិទ្យាល័យ ដើម្បីផ្ទៀង ផ្ទាត់និងប្រាក់ចំនួន ២ម៉ឺនរៀល ដើម្បីបង់សិទ្ធិប្រឡង។

ក្នុងករណីមិនបានមកបង្ហាញខ្លួន និងប្រគល់សលាកប័ត ឯកត្តជនតាមការកំណត់ខាងលើ វ.ប.ក.នឹងចាត់ទុកថាបេក្ខជនបានបោះបង់សិទ្ធិប្រឡងរបស់ខ្លួនជាស្ថាពរ។

– ក្នុងករណីមិនបានដាក់ពាក្យសុំប្រឡងពីវិទ្យាល័យ ហើយមានបំណងសិក្សានៅ វ.ប.ក. ដោយមិនទទួលអាហារូប ករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនអាចមកដាក់ពាក្យប្រឡងដោយផ្ទាល់នៅ វ.ប.ក. ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ហេតុនេះ សិស្សនិសិ្សតដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល អាចដាក់ពាក្យចាប់ពីថ្ងៃទី ៣១ សីហា ដល់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៦

គួរបញ្ជាក់ជាថ្មី ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ កញ្ញា ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចំណែកលទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី ២៨ កញ្ញា ២០២៦ ហើយការចុះឈ្មោះចូលរៀននឹងចាប់ផ្តើមពីថ្ងៃទី ២៩ កញ្ញា ២០២៦ តទៅ រហូតដល់គ្រប់ចំនួនដែលបានកំណត់។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជនប្រឡងវិញ គឺតម្រូវឱ្យបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លង ក្រោយពេលប្រកាសលទ្ធផលប្រឡង (នៅពេលដាក់ពាក្យចូលរៀន)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម