ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រនៅចិន ផ្តាច់ជីវិតកម្មករ ២៨នាក់ ក្រោយគំនរឥវ៉ាន់ បិទជណ្តើរជើង រត់មិនរួច
គ្រោះអគ្គិភ័យដ៏សាហាវ ឆាបឆេះរោងចក្រស្បែកជើង កម្ពស់ច្រើនជាន់ នៅប្រទេសចិន បានផ្តាច់ជីវិតកម្មករចំនួន ២៨នាក់ ប៉ុន្តែមនុស្សជាង ២០០នាក់ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អគ្គិភ័យកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅឯរោងចក្រ Huiteng Footwear ស្ថិតក្នុងភូមិ Jiangtou តំបន់ Chendai នៃទីក្រុង Jinjiang ខេត្ត Fujian។
មនុស្ស ២៣៩នាក់ បានជាប់នៅក្នុងអគារ ពេលអគ្គិភ័យផ្ទុះឡើង។ ភ្លាមៗ មនុស្ស ២៦នាក់ ត្រូវបញ្ជាក់ថា ស្លាប់នៅហ្នឹងកន្លែង ខណៈ ២នាក់ទៀត ស្លាប់នៅឯមន្ទីរពេទ្យ។
បុគ្គលិកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ ជាង ៥០០នាក់ បូករួមទាំងរថយន្ត ៣៥គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ក្នុងប្រតិបត្តិការពន្លត់ភ្លើង ដែលចំណាយពេល អស់ជិត ៤ម៉ោង។
យោងតាមការស៊ើបអង្កេតបឋម, ភ្លើងបានចាប់ផ្តើមឆេះចេញពីជាន់ផ្ទាល់ដី ហើយរីករាលដាលយ៉ាងឆាប់រហ័ស ដែលបណ្តាលមកពីគ្រឿងផ្សំផលិតស្បែកជើង ជកាវ និងសារធាតុគីមី ដែលងាយឆេះខ្លាំង។
ទន្ទឹមនោះ ក្រុមពន្លត់អគ្គិភ័យ រាយការណ៍ថា គំនរសម្ភារៈបាតស្បែកជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានគេគរដូចភ្នំ ចំពីមុខជណ្តើរជើងតែម្តង នាំឲ្យបិទខ្ទប់ផ្លូវរត់គេចខ្លួនរបស់កម្មករ ទើបបណ្តាលឲ្យមានមនុស្សស្លាប់ ច្រើនបែបនេះ។
សូមជម្រាបថា គ្រោះអគ្គិភ័យដែលសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រចិន គឺ អគ្គិភ័យរោងចក្រនៅទីក្រុង Tianjin ក្នុងឆ្នាំ១៨៧៨ ដោយបានសម្លាប់មនុស្សអស់ជាង ២ ០០០ នាក់៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


