កីឡា
ថ្ងៃស្អែក ក្រុមនារីកម្ពុជា ចេញទៅប្រកួតពាន AFF Women’s Cup ជាមួយក្តីសង្ឃឹមខ្ពស់
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចេញដំណើរទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីចូលរួមប្រកួតពានរង្វាន់នារីអាស៊ានកម្រិតទី២ AFF Women’s Cup ឆ្នាំ ២០២៦។

សម្រាប់ការចូលរួមប្រកួតរបស់ក្រុមនារីកម្ពុជាលើកនេះពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានលទ្ធផលខ្ពស់ បន្ទាប់ពីសិក្សាស្វែងយល់ពីដៃគូប្រកួត និងការត្រៀមខ្លួនបានល្អ។
កាលពីខែមិថុនាកន្លងទៅ ក្រុមនារីកម្ពុជា បានចេញទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ីចំនួន ២ ប្រកួត គឺឈ្នះក្រុមជម្រើសជាតិនារីសិង្ហបុរី ដោយលទ្ធផល ៥-០ និងស្មើជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-១។ នេះជាការត្រៀមខ្លួនយ៉ាងល្អមុនពេលការប្រកួតផ្លូវការឈានចូលមកដល់។

ជាមួយគ្នានេះ ក្រុមនារីកម្ពុជា បាននាំចូលកីឡាការិនីកូនកាត់មកពីក្រៅប្រទេស ២ នាក់ទៀតគឺកីឡាការិនីខ្មែរ-កាណាដា ឈីវ សាលីណា និងកីឡាការិនីខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន។ ពេលបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម កីឡាការិនីទាំងពីរនាក់សុទ្ធតែរំពឹងខ្ពស់ក្នុងការឈ្នះជើងឯក។
ពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នេះមានក្រុមចំនួន ៦ ចូលរួមប្រកួតគឺ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត សិង្ហបុរី ឡាវ និងម្ចាស់ផ្ទះ ម៉ាឡេស៊ី។ ក្នុងចំណោមក្រុមទាំងអស់នេះ បើគិតលើស្ថិតិ និងលទ្ធផលនៃការប្រកួតកន្លងមកគឺមានតែ ឥណ្ឌូណេស៊ី មានគុណភាពល្អដែលក្លាយជាគូប្រជែងធំ សម្រាប់ក្រុមនារីកម្ពុជា។

ប្រវត្តិជួបគ្នា ៥ លើកកន្លងមក ក្រុមនារីកម្ពុជាចាញ់ ឥណ្ឌូណេស៊ី ២ លើក និងស្មើ ៣ លើក។ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ៤-០ វគ្គសន្សំពិន្ទុក្នុងពូលពាន ASEAN Women’s Championship ឆ្នាំ ២០១៩។ ក្រុមនារីកម្ពុជា បានស្មើគ្នា ០-០ នៅវគ្គសន្សំពិន្ទុ និងចាញ់ ១-៣ វគ្គផ្តាច់ព្រ័ត្រ AFF Women’s Cup ឆ្នាំ ២០២៤។ នៅឆ្នាំ ២០២៥ ក្នុងពានរង្វាន់ ASEAN Women’s Championship ក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី បានស្មើគ្នា ១-១ ហើយការប៉ះគ្នាចុងក្រោយក្នុងជំនួបមិត្តភាពគឺស្មើគ្នា ១-១ ទៀត។

ចំណែក ទីម័រខាងកើត សិង្ហបុរី ឡាវ និង ម៉ាឡេស៊ី មិនមែនជាឧបគ្គធំសម្រាប់ក្រុមនារីកម្ពុជាឡើយ។ ផ្អែកតាមការត្រៀមខ្លួន និងបទពិសោធកន្លងមក គឺក្រុមនារីកម្ពុជាមានភាគរយខ្ពស់ឈានដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ ឥណ្ឌូណេស៊ី និង ទីម័រខាងកើត។ ការប្រកួតសន្សំពិន្ទុលើកទី១ ប៉ះ ទីម័រខាងកើត វេលាម៉ោង ៣:៤៥ នាទីរសៀល នៅថ្ងៃទី១៣ ខែកក្កដា និងការប្រកួតន្សំពិន្ទុ លើកទី២ ប៉ះ ឥណ្ឌូណេស៊ី វេលាម៉ោង ៣:៤៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦។ ក្រុមលេខ ១ និង លេខ ២ នៃពូលទាំង ២ ត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


