Connect with us

កូវីដ-១៩

ការិយាល័យសុខាភិបាលខណ្ឌច្បារអំពៅបញ្ជាក់ អ្នករើសអេតចាយម្នាក់នោះពុំមានផ្ទុកកូវីដ-១៩ទេ

បានផុស

នៅ

ភ្នំពេញ៖ ការិយាល័យសុខាភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា បុរសអ្នករើសអេតចាយម្នាក់រស់នៅក្រោមស្ពានព្រះមុនីវង្ស ពុំមានវិជ្ជមានកូវីដ-១៩ នោះទេ។​​

ប្រភពពីការិយាល័យសុខាភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ទុត សុភ័ក្រ្ត អាយុ៣៦ឆ្នាំ អ្នករើសអេតចាយនោះ គឺពុំមានផ្ទុកជំងឺកូវីដ-១៩ឡើយ។

ការចេញមកបំភ្លឺនេះ ដោយសារមានប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានលើកឡើងថា បុរសម្នាក់ ឈ្មោះ ទុត សុភ័ក្រ្ត អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ថ្មី បានមកពិនិត្យសំណាកកន្លងមកនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដោយរកឃើញមានវីជមានកូវីដ-១៩ ប៉ុន្តែគ្រូពេទ្យកំពុងស្វែងរក ព្រោះបុរសខាងលើពុំមានលំនៅដ្ឋានច្បាស់លាស់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម