កីឡា
ខ្លាំងប៉ះខ្លាំង! អេស្ប៉ាញ ទម្លាក់ បែលហ្ស៊ិក ឡើងជួប បារាំង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានឈ្នះ បែលហ្ស៊ិក ដោយលទ្ធផល ២-១ នៅវគ្គ ៨ ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមមិនទាន់ស្គាល់ពាក្យបរាជ័យសោះ អេស្ប៉ាញ ត្រូវជួប បារាំង ដែលជាក្រុមមិនទាន់ស្គាល់រសជាតិចាញ់ដូចគ្នា។

ឆ្លងកាត់ ៦ ប្រកួតកន្លងមក អេស្ប៉ាញ ឈ្នះ ៥ និងស្មើ ១ ហើយរកបាន ១១ គ្រាប់ និងត្រូវគេស៊ុតចូល ១ គ្រាប់ប៉ុណ្ណោះគឺ បែលហ្ស៊ិក ស៊ុតចូលនៅវគ្គ ៨ ក្រុមចុងក្រោយ។ កាបវែរ គឺជាក្រុមតែមួយគត់ដែលពួកគេមិនអាចស៊ុតចូលគឺ ស្មើគ្នា ០-០ នៅវគ្គសន្សំពិន្ទុក្នុងពូល។

ចំណែក បារាំង វិញ មិនទាន់ស្គាល់បរាជ័យ និងស្មើឡើយ សម្រាប់ការប្រកួត ៦ លើកកន្លងមកគឺឈ្នះទាំងអស់។ ពួកគេរកបាន ១៦ គ្រាប់ និងត្រូវដៃគូស៊ុតចូល ២ គ្រាប់។

លទ្ធផល ៦ ប្រកួត របស់អេស្ប៉ាញ
- ស្មើ កាបវែរ ០-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ៤-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ អ៊ុយរ៉ាហ្គាយ ១-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ អូទ្រីស ៣-០ វគ្គ ៣២ ក្រុមចុងក្រោយ
- ឈ្នះ ព័រទុយហ្គាល់ ១-០ វគ្គ ១៦ ក្រុមចុងក្រោយ
- ឈ្នះ បែលហ្ស៊ិក ២-១ វគ្គ ៨ ក្រុមចុងក្រោយ

លទ្ធផល ៦ ប្រកួតរបស់ បារាំង
- ឈ្នះ សេណេហ្គាល់ ៣-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ អ៊ីរ៉ាក់ ៣-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ ន័រវែស ៤-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុងក្រោយ
- ឈ្នះ ប៉ារ៉ាហ្គាយ ១-០ វគ្គ ១៦ ក្រុមចុងក្រោយ
- ឈ្នះ ម៉ារ៉ុក ២-០ វគ្គ ៨ ក្រុមចុងក្រោយ

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- បារាំង vs អេស្ប៉ាញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


