ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះក្លឹប យ៉ាងសាហាវនៅបាងកក ផ្តាច់ជីវិតមនុស្ស ២៧នាក់ របួស៦៣នាក់ និងច្រើននាក់ទៀត បាត់ខ្លួន
គ្រោះអគ្គិភ័យយ៉ាងសាហាវ បានឆាបឆេះក្លឹបមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ចំនួន២៧នាក់ ខណៈ ៦៣នាក់របួស។

តាមការផ្សាយរបស់ Thairath, អគ្គិភ័យនេះ កើតឡើងនៅក្លឹប Na Ladprao ក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងក្លឹបនោះ ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈអ្នកស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។ ដ្បិតថា ស្ថានការណ៍អាចគ្រប់គ្រងបាន ក្នុងរយៈពេលកន្លះម៉ោងក៏ដោយ ប៉ុន្តែអ្វីៗគឺហួសពេលហើយ ដោយសារអគ្គិភ័យរាលដាលលឿនពេក។

តួលេខមនុស្សស្លាប់ អាចនឹងកើនឡើងជាបន្តទៀត ព្រោះតែនៅមានមនុស្សជាច្រើន កំពុងបាត់ខ្លួន ហើយក្នុងចំណោមអ្នករបួសទាំង ៦៣នាក់ គ្រាន់តែអ្នករបួសធ្ងន់ មានដល់ទៅ ២២នាក់ទៅហើយ។
ចំពោះមូលហេតុ! ជាបឋម ក្រុមមន្ត្រីសន្និដ្ឋានថា អគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត។

ជុំវិញរឿងនេះដែរ អភិបាលក្រុងបាងកក ប្រាប់ថា អណ្តាតភ្លើង រាលដាលយ៉ាងលឿនទៅលើសម្ភារៈតុបតែងនៅលើពិដានហាង ហើយផ្សែងពុលដែលភាយចេញពីការឆេះសម្ភារៈតុបតែងទាំងនោះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជនរងគ្រោះ។
មកទល់ពេលនេះ ក្រុមសង្គ្រោះកំពុងបន្តធ្វើប្រតិបត្តិការ ស្វែងរកអ្នកបាត់ខ្លួន ចំណែកការស៊ើបអង្កេតបន្ថែមទៀត ត្រូវបានធ្វើឡើង៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


