ព័ត៌មានអន្ដរជាតិ
ទីក្រុងតេហេរ៉ង់ ព្រមានបណ្តារដ្ឋឈូងសមុទ្រ ថា៖ «កុំធ្វើជាសង្វៀន ឲ្យអាមេរិក វាយអ៊ីរ៉ង់ ឲ្យសោះ»
ស្របពេលភ្លើងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ផ្តើមឆាបឆេះ យ៉ាងសន្ធោសន្ធៅសាជាថ្មី, ទីក្រុងតេហេរ៉ង់ បានចេញការព្រមានដល់បណ្តារដ្ឋឈូងសមុទ្រថា សូមកុំយកខ្លួន ធ្វើជាសង្វៀនឲ្យអាមេរិក វាយខ្លួនឲ្យសោះ បើមិនដូច្នោះទេ ពួកគេនឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ របស់ទីក្រុងតេហេរ៉ង់ ជាក់ជាមិនខានឡើយ។

សារព័ត៌មាន ISNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ថា៖ ក្រសួង សូមថ្កោលទោសចំពោះការវាយប្រហារដ៏សាហាវយង់ឃ្នង របស់សហរដ្ឋអាមេរិក និងចោទប្រកាន់ បណ្តាប្រទេសរាជានិយមនៃតំបន់ឈូងសមុទ្រថា កំពុងប្រែក្លាយខ្លួន ឲ្យទៅជា «សង្វៀនសម្រាប់សង្គ្រាមខុសច្បាប់ និងឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា សកម្មភាពរបស់ទីក្រុងតេហេរ៉ង់ គឺមានហេតុផលត្រឹមត្រូវ។ អ៊ីរ៉ង់មិនមែនជាអ្នក ផ្តើមមុនទេ។ ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិយោធារបស់អាមេរិក ដែលឈរជើងនៅភាគខាងត្បូងឈូងសមុទ្រពែរ្ស គឺគ្រាន់តែតំណាងឲ្យការអនុវត្តសិទ្ធិស្វ័យការពារស្របច្បាប់អន្តរជាតិ ប៉ុណ្ណោះ។

ការព្រមាននេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ បើកការវាយប្រហារមិនត្រឹមកូវ៉ែត បារ៉ែន អូម៉ង់ និង ហ្ស៊កដានីទេ ប៉ុន្តែថែមទាំងបាញ់ធ្លាយដល់ កាតា ផងដែរ ដើម្បីជាការសងសឹក ចំពោះសហរដ្ឋអាមេរិក ដែលវាយសន្ធាប់លើខ្លួន មិនបន្ថយដៃសោះ។
កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏ប្រកាសក្តែងៗដែរថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់មានការជូនដំណឹងថ្មី និងលុះត្រាអាមេរិក ឈប់យកខ្លួនមកបៀតនៅក្នុងតំបន់។

យ៉ាងណា ក្រោយមកមិនបានប៉ុន្មានផង អាមេរិក ក៏ប្រតិកម្មទៅវិញ ដោយបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់នេះ មិនបានបិទដូចមាត់អ៊ីរ៉ង់ ទេ។ វានៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី នៅតំបន់មជ្ឈិមបូព៌ា ក៏ដោយ។
មុននោះដែរ អាមេរិក បានបើកការវាយប្រហារតាមអាកាសជុំទី៣ ត្រឹមមួយសប្តាហ៍ ទៅលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ១៤០ កន្លែង រួមមាន ទីតាំងមីស៊ីលនិងដ្រូន, សមត្ថភាពនាវាជើងទឹក, កន្លែងសន្និធិគ្រាប់រំសេវ, បណ្តាញទូរគមនាគមន៍ និង ទីតាំងចាំឃ្លាំមើលតំបន់សមុទ្រ ធ្វើឲ្យទីក្រុងតេហេរ៉ង់ សងសឹកវិញយ៉ាងខ្លាំងក្លា ដោយវាយប្រហារ លើច្រើនគោលដៅ ទូទាំងតំបន់មជ្ឈិមបូព៌ា សំដៅមូលដ្ឋានទ័ពអាមេរិក នៅប្រទេសជាច្រើន៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


