ព័ត៌មានជាតិ
ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តទាំង៥ បានស្រកចុះវិញ ខណៈភ្ញៀវទេសចរជាង ៦០០នាក់ ត្រូវបានសង្គ្រោះដោយសុវត្ថិភាព
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្ញៀងរហ័ស ដែលបានកើតឡើងនៅខេត្តចំនួន៥រួមមាន ខេត្តបាត់ដំបង, កំពត,កំពង់ស្ពឺ, កោះកុងនិងខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ហើយក្នុងនោះអាជ្ញាធរ បាន ជួយសង្គ្រោះភ្ញៀវទេសចរដែលបានទៅលេងនៅតំបន់ជីផាត និង ភ្នំខ្នងផ្សារជាង៦០០នាក់ ដោយសុវត្តិភាពផងដែរ។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោកបានបន្តថា ភ្ញៀងធ្លាក់ជាប់ៗគ្នាចាប់តាំងពីយប់ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្កឱ្យកើតមានជំនន់ទឹកភ្ញៀង រហ័សបានបង្កប៉ះពាល់តំបន់មួយចំនួន រួមមានស្រុកបវេល ខេត្តបាត់ដំបង ក្រុងកំពតខេត្តកំពត ស្រុកកំពង់សីលាខេត្តព្រះសីហនុ តំបន់ទេសចរណ៍លំផាត ខេត្តកោះកុង និង តំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនេះ មិនធ្ងន់ធ្ងរនិងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ពោលគឺប៉ះពាល់តែទៅលើហេដ្ឋារចនាសម្ព័ន្ធ ដងទឹកព្រែក និង អូរដែលទឹកហូត កាត់ផ្លូវដែលធ្វើឱ្យបង្អាក់ ដល់ ការធ្វើចរាចរណ៍ពលរដ្ឋមួយរយៈប៉ុណ្ណោះ។ លោកបានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ស្ថានភាពជំនន់ទឹកភ្លៀងរហ័សបានថមថយហើយខេត្ត ដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្ញៀងនេះទឹកបានស្រកចុះបណ្តើរៗហើយ។


ជាមួយគ្នានេះ អាជ្ញាធរបានជួយសង្គ្រោះភ្ញៀវទេសចរនៅតំបន់លំផាត់ ខេត្តកោះកុង បានចំនួន៧៧នាក់ និង តំបន់ភ្នំខ្នងផ្សារ ចំនួន៥៥១នាក់ បានសុវត្តិភាព និង បានត្រឡប់ទៅលំនៅដ្ឋានវិញរួចហើយដែរ។ លោកបានបញ្ជាក់ថាទោះជាស្ថានភាពជំនន់ទឹកភ្ញៀងរហ័សវាបង្កប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះប្រជាពលរដ្ឋមួយចំនួនក៏ពិតមែន ប៉ុន្តែវាក៏ជាឱកាសល្អដល់ដំណាំស្រូវដែលរងគ្រោះដោយសារភាពរាំងស្ងួត នៅតាមតំបន់មួយចំនួនដែលប្រឈម នឹង ការខ្វះខាតទឹក។ ដោយសារជំនន់ទឹកភ្ញៀងនេះបានបញ្ជួនទឹកហូរទៅតាមបឹងបួរស្ទឹងព្រែកដែលបានរឹងស្ងួតឱ្យមានទឹកប្រើប្រាស់ឡើងវិញសម្រាប់ជួយសង្គ្រោះស្រូវដែលមិនមានទឹក។


លោកបន្ថែមទៀតថា គណៈកម្មាធិការគ្រោះមហន្តរាយបានត្រៀម កម្លាំងរួចរាល់ និង កំពុងតាមដានអាកាសធាតុយ៉ាង យកចិត្តទុកដាក់ ជាទីបំផុតក្នុង ការជូនដំណឹងដល់ប្រជាពលរដ្ឋ និង ជួយសង្គ្រោះពួកគាត់ឱ្យទាន់ ពេលវេលាពេលមានជំនន់ទឹកភ្ញៀងកើតឡើង៕ អត្ថបទ៖សំអឿន


-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


