ព័ត៌មានអន្ដរជាតិ
ប៊ុលហ្គារី ដកខ្លួនចេញពី «ក្រុមផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែន» ព្រោះអស់លទ្ធភាពជួយហើយ
ទីបំផុត ប្រទេសប៊ុលហ្គារី បានសម្រេចដកខ្លួនជាផ្លូវការ ចេញពី «សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» ហើយ ព្រោះមើលឃើញថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គួរតែត្រូវដោះស្រាយគ្នា តាមរបៀបការទូត មិនមែនកម្លាំងបាយឡើយ ហើយម្យ៉ាង ខ្លួនក៏អស់លទ្ធភាពជួយដែរ។

«សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» គឺជាក្រុមប្រទេសជាង៣០ ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដែលមានគោលបំណងសម្របសម្រួលការគាំទ្រផ្នែកហិរញ្ញវត្ថុ យោធា និងធានាសន្តិសុខដល់អ៊ុយក្រែន។
ជុំវិញការដកខ្លួននេះ លោកនាយករដ្ឋមន្ត្រី Rumen Radev បានប្រាប់ទូរទស្សន៍ BTV ប៊ុលហ្គារី កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសរបស់លោក មិនមែនស្ថិតនៅទីនោះទេ ពីព្រោះខ្លួនដាច់ខាត មិនចូលរួមក្នុងសម្ព័ន្ធភាពណា ដែលទទូចបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនឡើយ។
បើតាមការអះអាងរបស់លោក Radev, ការពង្រីកជម្លោះតាមរយៈមធ្យោបាយយោធា មិនមែនជាដំណោះស្រាយនោះទេ ហើយជំនួសមកវិញ លោកគាំទ្របេសកកម្មការទូតដ៏រឹងមាំមួយ ដើម្បីបញ្ចប់ការឡើងកម្តៅនៃសង្គ្រាម។

មុននេះដែរ នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានបញ្ជាក់នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី រួចទៅហើយថា៖ «យើងបានផ្តល់កញ្ចប់ជំនួយ ១៣លើករួចហើយ! យើងគ្មានអ្វីឲ្យអ៊ុយក្រែន ទៀតទេ! យើងអស់លទ្ធភាពហើយ»។
សូមជម្រាបជាថ្មី! «សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» គឺជាប្លុកសម្ព័ន្ធមិត្តអន្តរជាតិក្រៅផ្លូវការមួយ បង្កើតឡើងតាំងពីដើមឆ្នាំ២០២៥មក ក្នុងគោលបំណងផ្តល់ជំនួយយោធារយៈពេលវែង ធានាសន្តិសុខ និងរៀបចំកម្លាំងរក្សាសន្តិភាពសម្រាប់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរុស្ស៊ី។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ សម្ព័ន្ធភាពនេះ បានពង្រីកសមាជិកភាពរបស់ខ្លួនរហូតដល់ ៣៧ ប្រទេស រួមមានបណ្តាប្រទេសអឺរ៉ុបភាគច្រើន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ ដ្បិតថា ឥឡូវ ប៊ុលហ្គារី បានដកខ្លួនចេញមួយហើយក៏ដោយ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


