Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​ហក់​ឡើង​វិញ បន្ទាប់ពីធនាគារកណ្ដាលអាមេរិក ប្រកាសមិនដំឡើងអត្រាការប្រាក់

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​វិញ​ដល់ ​៤៨៨០​ ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ បន្ទាប់​ពី​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ដល់​ជាង​ ៤៨៣០ ដុល្លារ ​ក្នុង​មួយ​តម្លឹង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​វិញ ​បន្ទាប់​ពី​ធនាគារ​កណ្ដាល​អាមេរិកប្រកាស​ថា ​នឹង​មិន​ដំឡើង​អត្រាការ​ប្រាក់​ ដើម្បីទប់ទល់​អតិ​ផរណានោះទេ​។​

​ទោះជាយ៉ាងណា ​អ្នកជំនាញយល់ឃើញថា ​ភាពតានតឹងរវាងសហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់ នៅតែជា​សម្ពាធ​ដែល​ធ្វើ​ឱ្យ​តម្លៃប្រេង ​និង​ទំនិញ​ហក់​ឡើង​។​

​លោក​ឧកញ៉ា ​ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​មានប្រសាសន៍ថា ​ប្រសិនបើធនា​គាកណ្ដាល​អាមេរិក​បន្ត​រក្សា​អត្រា​ការប្រាក់ ​តម្លៃ​មាស​នឹង​មាន​លំនឹង​ល្អ ​ហើយ​នឹង​ហក់​ឡើង​វិញ​នៅ​ខែសីហា​។

អាជីវករផ្សារលក់មាសផ្សាធំថ្មី ​បានប្រាប់ឱ្យដឹងថា​ តម្លៃមាសប្រែប្រួលចុះឡើងខ្លាំង បច្ចុប្បន្នអតិថិជន​មិនសូវ​ទៅលក់​មាស​ទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម