ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ដោយស្ថានការណ៍មជ្ឈិមបូព៌ាវិវត្តកាន់តែក្ដៅជាថ្មី
តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ខណៈស្ថានការណ៍នៅមជ្ឈិមបូព៌ាវិវត្តកាន់តែក្ដៅគគុកជាថ្មី ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបិទផ្លូវទឹកអ៊ីរ៉ង់ឡើងវិញ ហើយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកលើគោលដៅអាមេរិកក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គិតត្រឹមម៉ោង ៨ កន្លះព្រឹក តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៧២% ដល់ ៨៦,១៩ ដុល្លារ/បារ៉ែល ដែលជាកម្រិតបំផុតរាប់តាំងពីពាក់កណ្ដាលខែមិថុនា។ តម្លៃប្រេងអាមេរិក WTI ឯណោះវិញ បានកើនឡើង ១,៤% ដល់ ៨០,៤០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ២% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ចំពេលមានការវាយប្រហារកាន់តែច្រើននៅច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នមជ្ឈិមបូព៌ាទៅកាន់ទីផ្សារសកល។
នៅព្រឹកថ្ងៃពុធនេះ កងទ័ពអាមេរិកក៏បានបន្តការវាយប្រហារថ្មីលើគោលដៅក្នុងតំបន់ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូហ្ស។ អ៊ីរ៉ង់ឯណោះវិញបានអះអាងថា ខ្លួនបានបិទច្រកសមុទ្រហ័រមូហ្សជាថ្មី ក្រោយការប្រយុទ្ធគ្នាជាមួយអាមេរិកផ្ទុះឡើងជាថ្មី។

ជាមួយគ្នានោះ លោក ត្រាំ បាននិយាយថា លោកអាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើជម្លោះបន្តអូសបន្លាយ ខណៈអ៊ីរ៉ង់បង្ហោះដ្រូនវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី និងបានកំណត់គោលដៅលើឃ្លាំងអាវុធនៅបារ៉ែន និងគុយវ៉ែត។
អ្នកវិភាគទីផ្សារបានព្រមានថា ប្រសិនបើការប្រយុទ្ធកាន់តែធ្ងន់ធ្ងរ និងបង្កើនផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ឈូងសមុទ្រពែរ្ស តម្លៃប្រេងអាចកើនឡើងជិត ១០០ ដុល្លារ/បារ៉ែល ជាថ្មី។ ប៉ុន្តែ ប្រសិនបើមានដំណោះស្រាយការទូត និងច្រកសមុទ្រហ័រមូហ្សត្រូវបានបើកឡើងវិញ តម្លៃប្រេងអាចស្ថិតនៅក្នុងចន្លោះ ៧៥-៨០ ដុល្លារ/បារ៉ែល៕
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


